រដ្ឋមន្ត្រីក្រសួងអប់រំ នឹងចូលរួមកិច្ចប្រជុំកំពូល នៃសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន រៀបចំឡើងដោយរដ្ឋាភិបាលប្រទេសបារាំង

2023/10/17 05:23:28 pm        180

ភ្នំពេញ៖ ក្នុងសប្តាហ៍នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា នឹងតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិ​ច្ច​ប្រជុំ​កំពូល​របស់​សម្ព័ន្ធ​រដ្ឋ​ផ្តល់អាហារតាមសាលារៀន ដែលរៀបចំឡើងដោយលោកប្រធានាធិបតី ម៉ាក្រូន នាទី​ក្រុងប៉ារីស។

ដោយ​ទទួលស្គាល់ពីសក្តានុពលនៃការផ្តល់អាហារតាមសាលារៀន ដើម្បីពង្រើក​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស និងពង្រឹងលើប្រព័ន្ធអាហារក្នុងស្រុក ប្រទេសកម្ពុជា បានចូលជា​សមាជិក​របស់​សម្ព័ន្ធ​រដ្ឋ​ផ្តល់​អាហារតាមសាលារៀននៅឆ្នាំ២០២១ ស្របពេល​ដែល​សម្ព័ន្ធ​រដ្ឋ​នេះ​បាន​ប្រកា​ស​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺជាការផ្តួច​ផ្តើម​សកលមួយដែលមានប្រទេសបារាំង និងប្រទេសហ្វាំងឡង់ជាសហប្រធាន។ បេសកកម្ម​របស់​សម្ព័ន្ធ​រដ្ឋផ្តល់អាហារគឺធានាថានៅឆ្នាំ២០៣០ កុមារគ្រប់​រូប​មិន​ថា​កុមា​រ​ណាឡើ​យ​គឺ​មាន​លទ្ធភាព​ទទួល​បានអាហារដែលមានអាហារូបត្ថម្ភល្អ និងមានជីវជាតិជម្រុញក្នុងការលូតលាស់ និង​រីកចម្រើនដល់ការសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា «ជាការពិត ការធ្វើ​ជា​តូបនីយកម្ម​របស់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនរបស់កម្ពុជា ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏បាន​ទាក់ទាញ​អោយកុមារ​ជាច្រើន​មក​សាលា​រៀន ព្រមទាំងគាំទ្រដល់ការសិក្សា ការទទួលបានអាហារូបត្ថម្ភល្អ និងការ​គិតគូ​រ​ពីសុខភាព និង​សុខុមាល​ភាពរបស់ពួកគាត់ ផងដែរ»។

ឯកឧត្តមបានបន្តទៀតថា កម្មវិធីស្បៀងអាហារពិភពលោក(WFP) កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ជាតិ និងអាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​បង្កើត​នូវ​លក្ខ​ខណ្ឌ​ប្រកប​ផ្សេង​ៗ​ សម្រាប់​គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រងទាំងស្រុងលើកម្មវិធីមួយនេះ ដូចជាការធានាអោយបានថា កម្ម​វិធី​ផ្តល់​អាហារ​តាម​សាលារៀននឹងត្រូវបានបញ្ចូលក្នុងថវិកាជាតិ ផែនការថ្នាក់ជាតិ និងគម្រោងគាំ​ពារ​ជាតិ​របស់​ប្រទេស​កម្ពុជា។

ដើម្បីជាការត្រៀម​ខ្លួនក្នុងការចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន ឯកឧត្តម​ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Jacques PELLET ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី​នាយិកា​ប្រចាំ​ប្រទេស​របស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាន​បំពេញ​ទស្សនកិច្ចរួមគ្នា ចុះត្រួតពិនិត្យដោយផ្ទាល់លើ កម្មវិធីផ្ដល់អាហារតាមសាលារៀន នៅ​សាលា​បឋមសិក្សាអង្គសិរី ក្នុងខេត្តកំពង់ឆ្នាំង។ ជារៀងរាល់ព្រឹក សាលារៀន​នេះ​បាន​ផ្តល់​អាហារ​ពេល​ព្រឹក​ដែលសម្បូរទៅដោយអាហារូបត្ថមជូនដល់សិស្សមត្តេយ្យ និងបឋម​សិក្សា​ប្រមាណ​ជាង​២០០​នាក់។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាស​ដ៏​ល្អដែល​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​បារាំង​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ពីការអនុវត្តលើកម្មវិធីផ្តល់អាហារតាមសាលារៀនជាតិ។

ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «ក្នុងនាមជាសហប្រធាននៃសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន យើងមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ចំពោះបុព្វហេតុដ៏ថ្លៃថ្លានៃការផ្តល់អាហារូបត្ថម្ភ និងការអប់​រំ​សកល​ទាំង​កម្រិត​ថ្នាក់​ជាតិ និងអន្តរជាតិ»។ 

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមដោយគូសបញ្ជាក់ថា ប្រទេសបារាំង​បាន​គាំ​ទ្រ​យ៉ាង​សកម្ម​ទាំង​ក្នុង​ប្រទេស​របស់ខ្លួន និងទូទាំងពិភពលោក តាមរយៈកម្មវិធី​ផ្តល់​អាហារ​តាម​សាលា​រៀន​របស់​កម្ម​វិធី​ស្បៀងអា​ហារពិភពលោក (WFP)។ ដំណើរទស្សនកិច្ច​របស់យើង​ទៅ​កាន់​សាលា​រៀន​នៅ​ថ្ងៃ​នេះ​គឺ​ពិត​ជាអស្ចារ្យ ដែលពួកយើងបានពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិរបស់យើង និង​ពង្រឹង​ចក្ខុ​វិស័យ​រួមសម្រាប់ពិភពលោកមួយដែលកុមារគ្រប់រូបត្រូវបានចិញ្ចឹមបីបាច់ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm