ការប្រកួតវគ្គជម្រុះ Euro 2024 រវាងម្ចាស់ផ្ទះប៊ែលហ្ស៊ិក ទទួលស្វាគមន៍ស៊ុយអែតត្រូវបានផ្អាកការប្រកួតក្រោយចប់វគ្គទី១ បន្ទាប់ពីមានការបាញ់ប្រហារស្លាប់ជនជាតិស៊ុយអែត ២ នាក់នៅរដ្ឋធានី Brussel។
ហេតុការបាញ់សម្លាប់នេះកើតឡើងប៉ុន្មានម៉ោងមុនការប្រកួតមកដល់ ខណៈអាជ្ញាធរក្រុង Brussel បានហៅការបាញ់ប្រហារនេះជាអំពើភេវរកម្ម។

ការសំរេចចិត្តឱ្យផ្អាកការប្រកួតត្រូវបានធ្វើឡើងនៅវេលាម៉ោង ២១ និង ៣០ នាទីយប់នៅទីក្រុង Brussel ស្របពេលការប្រកួតរវាងក្រុមទាំងពីរដំណើរការបានពាក់កណ្តាលទី។
អ្នកគាំទ្រ និងកីឡាករនៅក្នុងកីឡដ្ឋាន អាជ្ញាធរមិនតម្រូវឱ្យចាកចេញពីកីឡដ្ឋាន King Baudouin ឡើយ មុនពេលបើកឱ្យចាកចេញនៅវេលាម៉ោង ២២ និង ៤៥ នាទី។

ការចាកចេញរបស់កីឡាករស៊ុយអែតត្រូវហែហមរក្សាសុវត្ថិភាពដោយមន្ត្រីមានសមត្ថកិច្ច មិនខុសគ្នាពីអ្នកគាំទ្រឡើយ ការចាកចេញសុទ្ធតែមានការត្រួតពិនិត្យ និងថែរក្សាសុវត្ថិភាពដោយមន្ត្រីមានសមត្ថកិច្ច។
នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Alexander de Croo បានផ្ញើសារំលែកទុក្ខទៅកាន់នាយករដ្ឋមន្ត្រីស៊ុយអែត ក៏ដូចជាក្រុមគ្រួសារសព ចំពោះហេតុការណ៍អកុសលដែលកើតឡើងប្រជាជនស៊ុតអែតក្នុងទឹកដីប៊ែលហ្ស៊ិក។
មុនការប្រកួតត្រូវបានផ្អាក ក្រុមទាំងពីរកំពុងមានពិន្ទុស្មើគ្នា ១-១ ខណៈស៊ុយអែតនាំមុខដោយ Gyokeres នាទីទី ១៥ និង បាល់ ១១ ម៉ែត្រតាមស្មើឱ្យប៊ែលហ្ស៊ិកពី Romelu Lukaku៕ អត្ថបទ៖នាង សុភាវុធ
