សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការតភ្ជាប់ដែនអាកាសមនុស្សធម៌ ដោយរួមមានជើងហោះហើរជាច្រើន ទៅកាន់ប្រទេសអេហ្ស៊ីបក្នុងគោលបំណងនាំយកគ្រឿងផ្គត់ផ្គង់ ទៅកាន់អង្គការមនុស្សធម៌ នៅដែនដីតំបន់ហ្គាហ្សា។

សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជើងយន្តហោះ២គ្រឿងដំបូង នឹងធ្វើឡើងនៅសប្តាហ៍នេះ ដោយមានផ្ទុកទំនិញមនុស្សធម៌ ពីអង្គការ UNICEF រួមមាន សម្ភារៈសម្រាប់ទីជម្រក ថ្នាំពេទ្យ និងកញ្ចប់ជំនួយផ្នែកអនាម័យ។
កិច្ចប្រឹងប្រែងផ្នែកការទូត ក្នុងការរៀបចំបទឈប់បាញ់ដើម្បីអនុញ្ញាតឲ្យជំនួយចូលទៅដល់តំបន់ហ្គាហ្សាដែលហ៊ុមព័ទ្ធបានបរាជ័យកាលពីពេលដំបូងហើយប្រទេសអ៊ីស្រាអែលបានចេញបញ្ជាការជម្លៀសពលរដ្ឋក្នុងភូមិជាច្រើន នៅក្នុងដែនដីហ្គាហ្សា នៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់ ដែលកំពុងបង្កើនការព្រួយបារម្ភថាសង្គ្រាមអាចរាលដាលទៅកាន់សមរភូមិថ្មី។

ប្រធានស្នងការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Tirana ថា ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា កំពុងត្រូវការជំនួយ និងការជួយផ្នែកមនុស្សធម៌ ដែលពួកគេមិនអាចទទួលផលវិបាកពីភាពឃោឃៅរបស់ក្រុមហាម៉ាស់នោះទេ។ លោកស្រី Von der Leyen បានមកចូលរួមក្នុងកិច្ចប្រជុំកំពូលក្នុងដំណើរការនៅក្នុងទីក្រុងប៊ែកឡាំង ជាគំនិតផ្តួចផ្តើមមួយ ចាប់ផ្តើមដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសតំបន់បាល់កង់ភាគខាងលិចទាំង៦ ដែលមានបំណងក្លាយជាសមាជិកសហភាពអឺរ៉ុប។
លោកស្រី បានបញ្ជាក់ថាសហភាពអឺរ៉ុប បានសម្រេចកាលពីចុងសប្តាហ៍ដើម្បីបង្កើនទ្វេជាបី នូវជំនួយមនុស្សធម៌របស់ខ្លួន ដល់ជាង៧៥លានផោន ដើម្បីផ្គត់ផ្គង់ដល់ជនស៊ីវិល ដែលត្រូវការនៅក្នុងតំបន់ហ្គាហ្សា។