មន្ត្រី​ក្រសួងមហាផ្ទៃ ​ក្រើនរំលឹក​ដល់​ស្ត្រី​ខ្មែរ​គ្រប់រូប​ ដែល​ចង់​ស្វែងរក​គូស្រករ​នៅក្រៅ​ប្រទេស​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ​លោកជំទាវ​ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ ប្រយុទ្ធប្រឆាំង ​អំពើ​ជួញដូរ​មនុស្ស ​បាន​ក្រើនរំលឹក​ដល់​ស្ត្រី​ខ្មែរ​គ្រប់រូប​ ត្រូវ​គិតគូរ​ឲ្យ​បានច្បាស់លាស់ ​មុននឹង​សម្រេចចិត្ត​ជ្រើសរើស​គូស្រករ​ ដែល​ជា​ជនជាតិ​បរទេស ​ខណៈមាន​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ចាញ់បោក​គេ ​(​មេខ្យល់​)​ថា​ បាន​ប្តី​បរទេស​មាន​ជីវភាព​ប្រសើរ​អាច​ជួយ​ខ្លួនឯង ​និង​គ្រួសារ​បាន​ជាដើម​នោះ​។


ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី អញ្ជើញ​បើក​សិក្ខាសាលា​ ស្តីពី សេវា​គាំទ្រ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ លោកជំទាវ ជូ ប៊ុន​អេង ​បាន​លើកឡើងថា ​យើង​បាន​ឃើញ​ស្រាប់​ហើយ​ថា ​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​មាន​ស្ត្រី​ខ្មែរ​ម្នាក់​ បាន​ចាញ់បោក​មេខ្យល់​ឲ្យ​ទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន​ ដោយ​គេ​បោក​ថា នឹង​ទទួល​បាន​ប្រាក់ ​និង​ការងារ​ស្រួល​ដើម្បី​យក​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​បាន​ដោយ​ងាយ​នោះ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការរៀប​ការ​នោះ​មិន​ងាយស្រួល​ដូច​ការ​ចង់បាន​របស់​គាត់ ​ឬ​ងាយស្រួល​ដូច​អ្វីដែល​មេខ្យល់​បាន​ប្រាប់​គាត់​នោះឡើយ ​ដូច្នេះ​ មុននឹង​សម្រេចចិត្ត​យក​បរទេស​មក​ធ្វើជា​គូស្រករ ត្រូវធ្វើ​ការពិចារណា​ឲ្យ​បាន​ដិតដល់​ជៀសវាង ​មាន​វិប្បដិសារី ​ទៅ​ថ្ងៃក្រោយ​។

ជាមួយគ្នា​នោះដែរ លោកជំទាវ ជូ ប៊ុន​អេង ក៏បាន​លើកឡើង​ផងដែរ​ថា​ នាពេល​បច្ចុប្បន្ននេះ ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​កំពុងតែ​បន្ត​សហការ​គ្នា​យ៉ាងសកម្ម​ក្នុង​ការ​ស្វែងរក ​និង​ទប់ស្កាត់​នូវ​មេខ្យល់​ទាំងនោះ ​ដែល​បាន​ដើរ​បោក​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​រូបភាព​នេះ​ និង​រូបភាព​ផ្សេងៗ​ទៀត​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ តែ​ទោះជា​យ៉ាង​ណាក្តី​ក៏ត្រូវ​មានការ​សហការ​ជាមួយ​ជនរងគ្រោះ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ទើប​អាចទៅរួច​។

កាលពី​កន្លងទៅ​ថ្មីៗ​នេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ​ប្រទេស​ចិន​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ​អន្តរាគមន៍​ជួយ​នារី​ខ្មែរ​ម្នាក់​ឈ្មោះ ​សែម ស្រី​ពេជ្រ ​ស្នាក់នៅ​ខេត្ត​ជឺ​ជាំ​ង​ ប្រទេស​ចិន​ដែលមាន​បំណង​ត្រឡប់មក​កម្ពុជា​វិញ ​បន្ទាប់ពី​នាង​អះអាង​តាមរយៈ​ហ្វេ​សបុ​កថា​ មិនអាច​រស់នៅ​ចុះសម្រុង​ជាមួយ​ស្វាមី​បាន​។ ​បច្ចុប្បន្ន​ស្ត្រី​រូបនេះ ​កំពុងស្នាក់នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ហើយ​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ ​បានចេញ​លិខិតបើកផ្លូវ​ដល់​រូបនាង ​ហើយ​ប៉ូលិស​ចិន​ក៏បាន​យល់ព្រម​និង​ប្រគល់​ទិដ្ឋាការ​ជូន​ដល់​នាង​នៅ​ថ្ងៃ​ពុធ​នេះ​ផងដែរ ​ដើម្បី​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​៕

​អត្ថបទ ៖ ​បាន​ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm