មនុស្ស៥នាក់បានស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃ ខណៈរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត

2023/10/17 09:04:14 pm        126

មនុស្ស ៥នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសថៃ ក្នុងសប្តាហ៍នេះ ដោយក្រុមអាជ្ញាធរបានព្រមាននៅថ្ងៃអង្គារ (១៧ តុលា) ថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ក្រសួងសុខាភិបាលសាធារណៈថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីដើមរដូវខ្យល់មូសុងក្នុងខែកញ្ញា មក ពលរដ្ឋថៃសរុប ២៣នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងមនុស្ស ៣៣នាក់បានរងរបួស។

ក្រសួងបាននិយាយថា កាលពីដើមសប្តាហ៍នេះ ទឹកជំនន់នៅក្នុងខេត្តផាយ៉ាវ ភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្សប្រាំនាក់។

ក្រុមអាជ្ញាធរថៃ បានចេញការព្រមានទឹកជំនន់សម្រាប់ខេត្តចំនួន ៣២ខេត្ត នៅថ្ងៃអង្គារនេះ ហើយភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករណ៍ថា នឹងធ្លាក់នៅទីក្រុងបាងកក និងកោះរមណីយដ្ឋានដ៏ពេញនិយមរបស់ខេត្តភូកេត ផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រជាជនថៃជាង ៦.២០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅរដូវវស្សានេះ។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១១ ទឹកជំនន់ដ៏រីករាលដាល បានសម្លាប់មនុស្សជាង ៥០០នាក់ និងបំផ្លាញលំនៅឋានរាប់លានខ្នងនៅទូទាំងប្រទេសថៃផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm