
ក្រុមហ៊ុន Toyota Motor របស់ប្រទេសជប៉ុន បានផ្អាកផលិតកម្មលើបណ្តាញតំឡើងក្នុងស្រុកចំនូន១០កន្លែង នៅព្រឹកថ្ងៃអង្គារនេះដោយសារតែបញ្ហាផលិតកម្មនៅក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ក្រុមហ៊ុនផលិតរថយន្ត។
បញ្ហាបានកើតឡើងនៅរោងចក្រ Chuo Spring's Fujioka ក្នុងខេត្ត Aichi ប្រទេសជប៉ុនភាគកណ្តាល កាលពីថ្ងៃចន្ទ។ បរិក្ខាដែលប្រើសម្រាប់សម្ងួតយានយន្តលើបណ្តាញផលិត បានផ្ទុះ។
ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និយាយថា ជញ្ជាំងនៅក្បែរអគារ ត្រូវបានបំផ្លាញ ហើយបុគ្គលិក២នាក់បានរងរបួស។
ឧបទ្ទវហេតុនេះ បានប៉ះពាល់ដល់ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលនាំឲ្យក្រុមហ៊ុនតូយ៉ូតា ផ្អាកប្រតិបត្តិការនៅរោងចក្រមួយក្រុមមាន៦រោងចក្រ ក្នុងខេត្ត Aichi និងខេត្ត Mie ។
ក្រុមហ៊ុនតូយ៉ូតា នឹងសម្រេច ថាតើត្រូវបន្តការផលិតលើបណ្តាញតំឡើងដែលរងផលប៉ះពាល់នេះនៅថ្ងៃពុធស្អែកនេះ ឬយ៉ាងណា។