ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក នៅថ្ងទី១៧ ខែតុលា ឆ្នាំ២០២៣ បានផ្សព្វផ្សា យឱ្យដឹងថា ការរៀបចំវគ្គបំប៉នត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺបានចូលរួមចំ ណែកដល់ការអភិវឌ្ឍវិស័យអប់រំ និងផ្តល់ឱកាសឱ្យសិស្សានុសិស្សាថ្នាក់ទី១២ ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ ដោ យរំពឹងថា នឹងទទួលបានលទ្ធផលល្អប្រសើរ។
ប្រភពដដែលក៏បានឱ្យដឹងផងដែរថា ស.ស.យ.ក បានចាប់ផ្តើមរៀបចំវគ្គបំប៉នបែបនេះជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ ដែលកាលនោះ ជាការរៀបចំទ្រង់ទ្រាយតូចដែលមានត្រឹមតែ ១៤ រាជធានី/ខេត្តប៉ុ ណ្ណោះ។ បន្ទាប់មក ក៏មានការវិវត្តនៅឆ្នាំបន្តបន្ទាប់ រហូតមកដល់ឆ្នាំ២០២៣ នេះ ស.ស.យ.ក. បានព ង្រីកការរៀបចំវគ្គបំប៉ននៅតាមរាជធានី/ខេត្តដទៃទៀត ដែលមានមិនតិចជាង ២០ រាជធានី/ខេត្តនោះ ឡើយ។
ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកាឆាប់ៗខាងមុខនេះ៕
ដោយ៖ គង់ ឌិន








