កងកម្លាំងជើងគោកអ៊ីស្រាអែលប្រមូលផ្តុំនៅជិតព្រំដែនហ្គាហ្សា

2023/10/17 10:54:21 pm        273

យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១៧ ខែតុលា) បានបន្តដាក់រថក្រោះ និងរថពាសដែកយ៉ាងច្រើន នៅតាមព្រំដែនហ្គាហ្សា ដើម្បីរៀបចំ សម្រាប់ការវាយលុកផ្លូវគោក ក្នុងគោលបំណងកំណត់គោលដៅក្រុមហាម៉ាស និងហេដ្ឋារចនាសម្ព័ន្ធ នៅលើដែនដី ក្នុងតំបន់នេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវ កាលពីសប្តាហ៍មុន។

អ៊ីស្រាអែលនឹងបង្កើនការវាយលុកប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានបង្កើតឲ្យមានវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា និងបានបង្កើនការភ័យខ្លាចនៃការមានជម្លោះកាន់តែទូលំទូលាយ ជាមួយប្រទេសអ៊ីរ៉ង់។

អ៊ីស្រាអែល បានដាក់តំបន់ហ្គាហ្សា ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន ២,៣លាននាក់ នៅក្រោមការបិទខ្ទប់ទាំងស្រុង និងវាយលុកតំបន់នេះជាមួយនឹងការវាយប្រហារតាមអាកាស ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីក្រុមយុទ្ធជនហាម៉ាស បានវាយលុកទីក្រុងនានារបស់អ៊ីស្រាអែល កាលពី ៨ថ្ងៃមុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៣០០នាក់ នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិល ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

អាជ្ញាធរ នៅតំបន់ហ្គាហ្សា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២.៨០០នាក់ ត្រូវបានសម្លាប់ នៅទីនោះ ដោយប្រហែល ១ភាគ៤ នៃជនរងគ្រោះជាកុមារ។

ក្រុមអ្នកការទូតអន្តរជាតិ បានផ្តោតទៅលើមនុស្សធម៌ និងការទប់ស្កាត់ការរីករាលដាលនៃជម្លោះ ជាពិសេស ចូលទៅក្នុងប្រទេសលីបង់ ជាកន្លែង ដែលពួកសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ បាន និងកំពុងបាញ់ប្រហារជាមួយអ៊ីស្រាអែលឆ្លងកាត់ព្រំដែនជាច្រើនថ្ងៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm