អ៊ីស្រាអែល កំពុងររាំងការផ្តល់ជំនួយមនុស្សធម៌សំខាន់ៗមិនឲ្យចូលតំបន់ហ្គាហ្សា

2023/10/17 11:00:02 pm        273

ឡានដឹកជញ្ជូនជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងធ្ងន់ធ្ងរទៅកាន់តំបន់ហ្គាហ្សា បានជាប់គាំងនៅខាងក្រៅព្រំដែនរបស់អ៊ីស្រាអែលជាមួយអេហ្ស៊ីប នៅមុនការវាយលុកតាមជើងគោកដែលបានគ្រោងទុក ដែលបានធ្វើឲ្យតំបន់នេះមិនអាចទទួលបានប្រេងឥន្ធនៈ ឱសថ ស្បៀងអាហារ និងទឹកប្រើប្រាស់ទេ។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ច្រកឆ្លងកាត់ទីក្រុង Rafah ដែលជា «ផ្លូវជួយសង្គ្រោះជីវិត» របស់តំបន់ហ្គាហ្សាសម្រាប់ជំនួយអន្តរជាតិ ត្រូវបានបិទអស់រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើប៉ុស្តិ៍ត្រួតពិនិត្យ ដែលធ្វើឲ្យផ្លូវឆ្លងកាត់មិនអាចដំណើរការបាន។ អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកនៅតំបន់នេះ។

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានប្រាប់សារព័ត៌មាន ABC News កាលពីថ្ងៃចន្ទថា ប្រទេសអេហ្ស៊ីប បាននឹងកំពុងស្វែងរកការរក្សាប្រតិបត្តិការឆ្លងកាត់ និងតាមរបៀប ដែលអនុញ្ញាតឲ្យ ជំនួយមនុស្សធម៌ចូលបាន។

លោកបានបន្ថែមថា៖«រហូតមកដល់ពេលនេះ ជាអកុសល រដ្ឋាភិបាលអ៊ីស្រាអ៊ែល មិនទាន់បានប្រកាន់ជំហរអនុញ្ញាតឲ្យបើកច្រកឆ្លងកាត់ពីខាងហ្គាហ្សាសម្រាប់ការចូលផ្តល់ជំនួយ ឬច្រកចេញរបស់ជនជាតិនៃប្រទេស[ផ្សេងទៀត] នោះទេ»។

សារព័ត៌មាន AP បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនជាង ៤០០.០០០ នាក់ នៅក្នុងទីក្រុងនានានៅទូទាំងភាគខាងត្បូងនៃតំបន់នេះ បានជ្រកកោននៅតាមមន្ទីរពេទ្យ និងសាលារៀន កាលពីថ្ងៃចន្ទ។ អ៊ីស្រាអែល បានអំពាវនាវឲ្យមនុស្សជាងមួយលាននាក់ ជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងនៃដែនដីនេះ

ទៅកាន់ភាគខាងត្បូង ខណៈដែលអ៊ីស្រាអែល ឈានចូលដំណាក់កាលថ្មីនៃការវាយលុកពេញទំហឹងទៅលើក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        359
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        405
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        383

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm