
មេដឹកនាំអឺរ៉ុប បានជំរុញឲ្យមានកិច្ចសន្ទនារវាងកូសូវ៉ូ និងស៊ែរប៊ី បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះ ខណៈដែលពួកគេ បានជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលតំបន់បាល់កង់ កាលពីថ្ងៃចន្ទក្នុងរដ្ឋធានីទីរ៉ាណា (Tirana) នៃប្រទេសអាល់បានី។
បន្ទាប់ពីការសម្លាប់មន្ត្រីនគរបាលកូសូវ៉ូម្នាក់ និងខ្មាន់កាំភ្លើងជនជាតិស៊ែរប៊ីបីនាក់ នៅក្នុងការប៉ះទង្គិចគ្នានៅភាគខាងជើងនៃប្រទេសកូសូវ៉ូដែលមានភាពជ្រួលច្របល់ ដោយបង្កឲ្យមានភាពតានតឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល ( Olaf Scholz) បានប្រាប់កិច្ចប្រជុំកំពូលថា៖«វាដល់ពេល ដើម្បីយកឈ្នះលើជម្លោះ ដែលបានបន្តយូរពេកណាស់មកហើយនោះ។
«ការកើនឡើងថ្មីៗនៃស្ថានការណ៍នៅកូសូវ៉ូខាងជើង បានបង្ហាញឲ្យឃើញថាតើវាមានសារៈសំខាន់យ៉ាងណា?»។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំថា ទីក្រុងប្រ៊ុចសែល បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ«ការវាយប្រហារដ៏អាក្រក់» ដែលបានកើតឡើង កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅនេះ។