ភ្នំពេញ ៖ ឯកឧត្ដម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០២៣ បានផ្សព្វផ្សាយឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោត ពុំទាន់មានអ្វីជាបញ្ហាគួរឱ្យព្រួ យបារម្ភនៅឡើយនោះទេ។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ទឹកនៅផ្នែកខាងលើមិនមានការកើនឡើងនោះទេ។ ចំពោះទ្វារទឹករលាំងជ្រៃដែលបានបើកចំនួន ៥ ទ្វារ មានធារទឹកប្រមាណពី ៣០០ ទៅ ៣៥០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី។ បរិ មាណទឹកកម្រិតនេះ ក៏មិនចោទជាបញ្ហាដល់ការរំដោះទឹកនៅផ្នែកខាងក្រោមដែរ។
ស្ទឹងព្រែកត្នោតផ្នែកខាងក្រោមផ្លូវជាតិលេខ ៣ មានលទ្ធភាពរំដោះទឹកបានប្រមាណ ៩០០ ម៉ែត្រត្រីគុ ណក្នុងមួយវិនាទី៕
ដោយ៖ គង់ ឌិន


