កំពង់ឆ្នាំង÷ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នេះបានរៀបចំធ្វើពិធីប្រកាសចូលកាន់តំណែងទីចាត់ការ និង ប្រធានអង្គភាពច្រកចេញចូលតែមួយចំណុះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។
យោងតាមដីការបស់រដ្ឋបាលខេត្តផ្ទេរភារកិច្ចលោក ឈាង បូរ៉ា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ពីប្រធាន អង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង ឱ្យទៅបម្រើការងារជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំង លោក វ៉ាន់ ថេន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់ មុខតំណែងជានាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ឆ្នាំង និង លោក ហ៊ូ ប៊ុនថន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ឱ្យកាន់ មុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង។ កាំង ហុងវាស្នា





