ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin នៅថ្ងៃអង្គារនេះ បានជួបសុន្ទនាទ្វេភាគីជាមួយសមភាគីវៀតណាម លោក Va Vo Thuong( វ៉ា វ៉ូ ទ្រឿង)។
មេដឹកនាំទាំងពីរកំពុងចូលរួម វេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ ដែលប្រារព្ធខួបលើកទី១០នៃគំនិតផ្តួចផ្តើម ស្នើឡើងដោយប្រធានាធិបតីចិន លោក Xi Jinping ដែលលោកនឹងថ្លែងសុន្ទរកថា នៅថ្ងៃពុធ ទី១៨ ខែតុលាស្អែកនេះ។
លោក Putin ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថា ទៅកាន់វេទិកានេះផងដែរ។
អំឡុងពេលជំនួបមុនព្រឹត្តិការណ៍សំខាន់ លោក Putin និងលោក Thuong បានកោតសរសើរពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ។