ក្រសួងទេសចរណ៍លើកទឹកចិត្តអាជីវកម្មបន្ទប់ស្នាក់នានាបញ្ចុះតម្លៃ ដូចសណ្ឋាគារនៅខេត្តសៀមរាប

2023/10/18 12:51:41 am        328

សៀមរាប៖ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បានប្រកាសបើកដំណើរការផ្លូវការទទួលការចុះចតយន្តហោះពាណិជ្ជកម្មរួចហើយ នៅពេលនេះ មានសណ្ឋាគារផ្ទះស្នាក់មួយចំនួនធំ នៅខេត្តសៀមរាបសហការជាមួយសមាគមការីទេសចរណ៍កម្ពុជា CATA បានរៀបចំបញ្ចុះតម្លៃ ដើម្បីទាក់ទាញទេសចរជាតិអន្តរជាតិទស្សនាខេត្តសៀមរាប។ សម្រាប់ការងារនេះ ក្រសួងទេសចរណ៍ ក៏បានជំរុញសណ្ឋាគារនៅខេត្តរាជធានីផ្សេងៗរៀបចំតម្លៃសមរម្យដើម្បីទាក់ទាញទេសចរផងដែរ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែតុលានេះថា នៅពេលនេះ កត់សំគាល់ឃើញថា​ មូលដ្ឋានអាជីវកម្មទេសចរណ៍នានា បានខិតខំរៀបចំផលិតផលទេសចរណ៍បានល្អប្រសើរ ពិសេសនៅខេត្តសៀមរាប ហើយបើមូលដ្ឋាន​អាជីវកម្មនោះ​ខិតខំបន្ថែមការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព ភាពកក់ក្តៅ និងរៀបចំ​តម្លៃសមរម្យ និងមានការប្រកួតប្រជែងទៀតនោះ គឺនឹងអាចទាក់ទាញទេសចរនោះ​ទៅទទួល​សេវាម្តងហើយ ហើយចង់ទៅទទួលសេវាម្តងទៀត។

បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងថា ក្នុង​អំឡុងពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ បើកដំណើរការ គឺយើងឃើញថា មានតែ​អាជីវកម្មសណ្ឋាគារ និងផ្ទះស្នាក់ ​នៅខេត្តសៀមរាមនោះទេ ​ដែលបានសហការជាមួយCATA រៀបចំបញ្ចុះតម្លៃ៣០% ដើម្បីទាក់ទាញទេសចរជាតិអន្តរជាតិអញ្ជើញទស្សនាខេត្តសៀមរាប ហើយប្រធានCATAរូបនេះ ​ក៏បានស្នើអាជីវកម្មទេសចរណ៍ផ្សេងៗទៀត គួររួមគ្នាគិតគូររៀបចំថ្លៃ និងរៀបចំផ្តល់សេវាប្រកបដោយគុណភាពដូចគ្នានេះដែរ។

លោកស្រី ឆាយ សៀវលីន ថ្លែងថា នៅក្នុងកិច្ចសហការរៀបចំបញ្ចុះតម្លៃសណ្ឋាគារ​នៅ​ខេត្តសៀមរាប​​នេះ ក្រុមហ៊ុនការីទេសចរណ៍នានា ក៏បាននាំគ្នារៀបចំបញ្ចុះតម្លៃការលក់កញ្ចប់​ខែ្សទស្សនកិច្ចទស្សនាខេត្តសៀមរាប​ទៅតាមនោះដែរ ហើយអាចថា តម្លៃកញ្ចប់ខ្សែ​ទស្សនកិច្ច​នោះនឹងអាចប្រកួតប្រជែងតម្លៃកញ្ចប់ខ្សែទស្សនកិច្ចជាមួយប្រទេសជិតខាងយើង និង​ហើយអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ហើយអាចស្នាក់នៅកម្ពុជា​បានលើសពី១៥ថ្ងៃ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm