
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានធ្វើសេចក្តីអធិប្បាយលើភាពជាដៃគូរបស់ចិនជាមួយប្រទេសរបស់លោក ថាជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ហើយលោកយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ អំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង)នៅក្រៅវេទិកាក្រវាត់ និងផ្លូវ ក្នុងទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ ។
យោងតាមសម្តីរបស់លោក លី បានឲ្យដឹងថា ប្រទេសទាំង ២បានឈានដល់ផងដែរមតិរួមទូលំទូលាយ ដើម្បីធ្វើឲ្យល្អប្រសើរឡើងកិច្ចសហប្រតិបត្តិការជាក់ស្តែង ។
វេទិកាក្នុងទីក្រុងប៉េកាំងនៅថ្ងៃអង្គារ និងថ្ងៃពុធ គឺជាការប្រារព្ធខួបលើកទី ១០នៃបណ្តើមគំនិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធសកលដ៏មហិច្ឆិតារបស់លោកប្រធានាធិបតី Xi Jinping ដែលត្រូវបានគេចាត់ទុកថាជាការបង្កើតឡើងវិញគម្រោងផ្លូវសូត្របុរាណ ដើម្បីពង្រឹងពាណិជ្ជកម្មសកលលោក ។
កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី បានបើកសម្ពោធន៍ឲ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៧,៣ពាន់លានដុល្លាររបស់ខ្លួន ដែលតភ្ជាប់រដ្ឋធានីហ្សាកាតា ទៅកាន់ទីក្រុងបានឌុង គឺជាគម្រោងគាំទ្រដោយចិនដែលរងការរំខានដោយសារបញ្ហាហិរញ្ញវត្ថុ និងជាផ្នែកមួយនៃបណ្តើមគំនិតក្រវាត់ និងផ្លូវ ។
លោក Widodo និយាយថា លោកសូមស្ងើចសរសើរការអភិវឌ្ឍន៍វិជ្ជមាននៅក្នុងភាពជាដៃគូទូលំទូលាយយុទ្ធសាស្រ្តរបស់ពួកយើង នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ជាទីដែលចិនមាននូវភាពជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌូនេស៊ី និងជាអ្នកវិនិយោគធំបំផុតទី ២នៅឥណ្ឌូនេស៊ី ។
លោកបន្តថា កិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លានេះ នឹងចែករំលែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ជាកន្លែងដែលសន្តិភាព និងស្ថិរភាព គឺជាចំណុចសំខាន់ ៕