ពលរដ្ឋតំបន់ហ្គាហ្សា ស្វែងរកអ្នករស់រានក្រោយការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើជំរំ Jabalia

2023/10/18 01:09:07 am        335

 នៅថ្ងៃអង្គរនេះ ពលរដ្ឋតំបន់ហ្គាហ្សានៅជំរំជនភៀសខ្លួន Jabalia បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ជាកន្លែងដែលរងការវាយប្រហារតាមច្រកអកាសរបស់អ៊ីស្រាអែល ដើម្បីស្វែងរកអ្នករស់រាន ។

 សាកសពមនុស្សជាច្រើន និងអ្នករងរបួស ត្រូវបានគេសែងលើគ្រែស្នែង ស្របពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាស្រ្ទីប ។

 ក្រុមខ្មាន់កាំភ្លើងហាម៉ាស់ បានសម្លាប់មនុស្ស ១.៣០០នាក់ អំឡុងការវាយឆ្មក់របស់ពួកគេនៅតាមទីក្រុងភាគខាងត្បូងរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតរយៈពេល ១ថ្ងៃនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់អ៊ីស្រាអែល ។

 អ៊ីស្រាអែល បានឆ្លើយតបវិញជាមួយនឹងការរឹតបន្តឹងការបិទច្រកព្រំដែនលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ តាមរយៈរឹតត្បិតការចូលរបស់ប្រេងឥន្ធនៈ ហើយនិងទម្លាក់គ្រាប់បែកលើតំបន់មួយនេះ ជាមួយនឹងការវាយប្រហារតាមច្រកអាកាស ដោយបានសម្លាប់ជនប៉ាឡេស្ទីនរាប់ពាន់នាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត រត់ភៀសខ្លួន ។

 ខណៈពេលនោះដែរ ក្រុមគ្រូពេទ្យ បានទាញអ្នករស់រាននៅក្រោមគំនរបាក់បែកអគាររងការបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារទាំងយប់របស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា ។

 ក្រសួងមហាផ្ទៃតំបន់ហ្គាហ្សា និយាយនៅថ្ងៃអង្គារនេះថា ជនប៉ាឡេស្ទីនយ៉ាងហោច ៤៩នាក់ ត្រូវបានសម្លាប់អំឡុងការវាយប្រហារទៅលើផ្ទះសម្បែងពលរដ្ឋនៅទីក្រុង Khan Younis និងតំបន់ព្រំដែន Rafah ។

 អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា គ្មានបទឈប់បាញ់ណាមួយ ត្រូវបានអនុវត្តន៍នោះទេនៅតំបន់ភាគខាងត្បូងហ្គាហ្សា បើទោះបីជាប្រភពសន្តិសុខនៅប្រទេសអេហ្ស៊ីប និយាយថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ ដើម្បីអនុញ្ញាតឲ្យជនបរទេសចាកចេញពីតំបន់ឡោមព័ទ្ធមួយនេះ ហើយនិងដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូល ។

 យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីន ២.៧៥០នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ៩.៧០០នាក់ បានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm