សភារបស់រុស្ស៊ីអនុម័តជំហានដំបូងឈានឆ្ពោះទៅការរកលុបចោលការផ្តល់សច្ចាប័នសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ

2023/10/18 02:06:22 am        505

សភារបស់រុស្ស៊ី បានចាត់វិធានការដំបូង នៅថ្ងៃអង្គារ (ទី១៧ ខែតុលា) នេះ ក្នុងការឈានឆ្ពោះទៅរកការលុបចោលនូវការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ដោយដាក់ការស្តីបន្ទោសនូវអ្វី ដែលសមាជិកសភាជាន់ខ្ពស់មួយរូបហៅថា ជាទង្វើមិនទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខពិភពលោក។

សភាជាន់ទាបរបស់សភាតំណាងរាស្ត្រ ឬ Duma បានបោះឆ្នោតដោយសំឡេង ៤១២សំឡេងទល់នឹងសូន្យ ដោយមិនមានអនុបវាទ ដើម្បីអនុម័តការដកនូវការផ្តល់សច្ចាប័ន ក្នុងដំណើរការលើកដំបូង ក្នុងចំណោមដំណើរការពិនិត្យសេចក្ដីស្នើច្បាប់ទាំង៣។ ប្រទេសរុស្ស៊ីឲ្យដឹងថា គោលបំណងនេះ គឺដើម្បីស្ដារឡើងវិញនូវសមភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា ប៉ុន្តែមិនផ្តល់សច្ចាប័នលើសន្ធិសញ្ញាឆ្នាំ១៩៩៦ នេះឡើយ ហើយថា ខ្លួននឹងមិនចាប់ផ្ដើមការសាកល្បងឡើងវិញទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនធ្វើបែបនោះ។

ប៉ុន្តែអ្នកជំនាញផ្នែកគ្រប់គ្រងអាវុធមួយចំនួន មានការបារម្ភថា រុស្ស៊ីអាចនឹងឈានទៅរកការសាកល្បង ដែលនឹងត្រូវបានលោកខាងលិខយល់ថា ជាសញ្ញាគំរាមកំហែងមួយ នៅពេលដែលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ ជុំវិញសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។

នៅសតវត្សរ៍នេះ គ្មានប្រទេសណានោះឡើយ បានធ្វើតេស្ដពាក់ព័ន្ធនឹងការបំផ្ទុះនុយក្លេអ៊ែរ លើកលែងតែកូរ៉េខាងជើង។ យ៉ាងហោចណាស់អ្នកជំនាញសន្តិសុខរុស្ស៊ីជាន់ខ្ពស់ម្នាក់ បាននិយាយថា រុស្ស៊ីគួរតែសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាការព្រមានដល់លោកខាងលិច ប៉ុន្តែប្រធានាធិបតីលោក Vladimir Putin បាននិយាយកាលពីថ្ងៃទី៥ ខែតុលាថា លោកមិនទាន់ត្រៀមខ្លួននោះទេ ក្នុងការនិយាយថា តើត្រូវការការសាកល្បង ឬអត់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm