អ្នកស្រុកក្រុងម៉ាលម៉ូ (Malmo) ភាគខាងត្បូងប្រទេសស៊ុយអែត បានសម្តែងការព្រួយបារម្ភនៅថ្ងៃអង្គារនេះ មួយថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់ជនជាតិស៊ុយអែតពីរនាក់បក្នុងក្រុងព្រុចសែលមក។
និស្សិតម្នាក់ បាននិយាយថា សមានចិត្ដរបស់លោកគឺស្ថិតនៅជាមួយគ្រួសារជនរងគ្រោះ។ ហើយចំណែកអតិសុខុមប្រាណជីវវិទូគ្លីនិកម្នាក់ទៀត នៅក្នុងក្រុង បាននិយាយថា អ្នកស្រី បានចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចពីការគំរាមកំហែងបន្ថែមទៀតបន្ទាប់ពីមានការបាញ់ប្រហារមក។
អាជ្ញាធរបែលហ្ស៊ីក បាននិយាយថា នគរបាលក្រុងព្រុចសែល ក្រោយមក បានបាញ់ជនសង្ស័យជាជនជាតិទុយនីស៊ី ដែលមានអាយុ៤៥ឆ្នាំ និងបានស្លាប់ដោយសារមុខរបួសក្នុងរដ្ឋធានី។