បូលីវី៖ ក្រុមមន្ត្រីក្នុងតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសបូលីវី បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា ចំហេះព្រៃដ៏ធំបានលេបត្របាក់លើផ្ទៃដីរាប់ពាន់ហិចតា នៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសនេះ។
ចំហេះព្រៃជាច្រើនកន្លែង បានបំផ្លាញដំណាំនៅក្នុងតំបន់សាន់តា គ្រូស (Santa Cruz) និងបំផ្លាញផ្ទៃដីរាប់ពាន់ហិចតានៃឧទ្យានជាតិ ណូអែល មឺខាដូ (Noel Mercado) ដែលជាច្រកចូលទៅកាន់ព្រៃជប់ភ្លៀងអាម៉ាហ្សូនដ៏ធំ។
រដ្ឋាភិបាលតំបន់សាន់តា គ្រូស បាននិយាយកាលពីថ្ងៃអង្គារថា មានចំហេះព្រៃសកម្មចំនួន១២កន្លែង ដែលភាគច្រើននៅក្នុងទីក្រុងសាន ម៉ាទីយ៉ាស (San Matias) ទីក្រុង ខនសេបស៊ីអន (Concepcion) និងទីក្រុងសាន់ អ៊ីណាស៊ីអូ (San Ignacio) ។
ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានបញ្ជូនដើម្បីជួយក្រុមពន្លត់អគ្គិភ័យ និងក្រុមអាជ្ញាធរ ដែលកំពុងទប់ទល់នឹងនៅលើដី៕

