វិនិយោគិន​ក្រុមហ៊ុន GFX មិន​ពេញចិត្ត​ចំពោះ​យន្តការ​ដោះស្រាយ​លើ​សំណុំរឿង​បាត់​បងលុយ និង​បន្ត​ទាមទារ​បន្ថែមទៀត

2021/06/04 08:01:23 pm        1.5 K

ភ្នំពេញ ​៖ វិនិយោគិន​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្ស​ន្ទ GFX មិន​ពេញ​ចិត្តនឹង​ចំណាត់ការ​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ ​ហើយ​អះអាងថា​ ពួកគេ​នឹង​បន្ត​ទាមទារ​ទៅ​ក្រុមហ៊ុន​បន្ថែមទៀត​។

ក្រុម​វិនិយោគិន​ទាំងនេះ​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន​ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃទី​៤​មិថុនា ​ឆ្នាំ​២០២១​នេះ​ថា តាម​ការ​គ្រោងទុក​នៅថ្ងៃនេះ​ នឹង​មានការ​ជួបជុំគ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៅមុខ​ក្រុមហ៊ុន​ផ្ទាល់​ដើម្បី​ស្វែងរក​ដំណោះស្រាយ ​និង​នៅ​ថ្ងៃស្អែក​ នឹង​បន្ត​ទៅ​ភូមិគ្រឹះ​សម្តេច​ នាយក​រដ្ឋមន្ត្រី​តេ​ជោ ​ហ៊ុន សែន ​ដើម្បី​ស្នើសុំ​អន្តរាគមន៍​លើ​បញ្ហា​នេះ​ ប៉ុន្តែ​ដោយសារ​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋា​ភិបាល​អំពី​ហាម​ការជួបជុំ​គ្នាច្រើន​នាក់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ​ទើប​លុបចោល​វិញ​។

ការ​បញ្ជាក់​របស់​វិនិយោគិន​ គឺ​ធ្វើឡើង​បន្ទាប់​ក្រុមហ៊ុន GFX បាន​អះអាងថា ​នឹង​នៅតែ​បន្ត​ជាមួយ​អតិថិជន​ដើម្បី​អនុវត្ត​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់ ​ក្នុង​គោលបំណង​ទាមទារ​ប្រាក់​ទាំងអស់​ម​ក​វិញ និង​ផ្ដន្ទាទោស​ជនបង្ក ​និង​បក្ខពួក​ដើម្បី​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​អតិថិជន​រងគ្រោះ ​និង​ភាព​ស្អាតស្អំ​នៃ​ក្រុមហ៊ុន​។ ​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ GFX ធ្វើឡើង​បន្ទាប់​មាន​អតិថិជន​ចំនួន​ប្រមាណ​៥០​នាក់​បាន​អញ្ជើញ​មក​ក្រុមហ៊ុន​សាខា​ទួលគោក ​កាលពី​ថ្ងៃទី​៣១​ ខែឧសភា​ ក្នុង​គោលបំណង​ដើម្បី​អោយ​ក្រុមហ៊ុន​បញ្ជាក់​អោយ​ច្បាស់​អំពី​ពេលវេលា​ និង​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ កាលពី​ថ្ងៃទី​២ ខែឧសភា ​ក្រុមហ៊ុន GFX ​លើកឡើងថា ​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បណ្តឹង ​កាលពី​ថ្ងៃទី​៦ ​ខែមេសា ឆ្នាំ​២០២១ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដែល​ខ្លឹម​សារ​បាន​ប្តឹង​ជន​បង្ក ​និង​បក្ខពួក​បាន​លួច​បង្កើត​ក្រុមហ៊ុន GFX International Co Ltd ជ្រក​ក្រោម​ទីតាំង​ក្រុមហ៊ុន ​និង​ជ្រក​ក្រោម​ពាណិជ្ជសញ្ញា​ក្រុមហ៊ុន Golden Investment Co Ltd (GFX) ​ដើម្បី​ធ្វើ​សកម្មភាព​ជួយ​ដូរ​ដោយ​ខុសច្បាប់ ​​សកម្ម​នេះ មិន​ស្ថិត​នៅក្រោម​សកម្មភាព​អាជីវកម្ម និង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ​GFX នោះទេ​។

ប្រភព​ ដដែល​បន្តថា តប​តាម​ពាក្យ​បណ្តឹង​ដែល​បានដាក់ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាត់​ចំណាត់ការ​ភ្លាមៗ​ ដោយបាន​ធ្វើការ​កោះហៅ​តំណាង​ក្រុមហ៊ុន​សាកសួរ ​ចំនួន​ពីរលើក​ ដោយ​លើកទីមួយ ​ធ្វើឡើង​នៅ​ថ្ងៃទី​២០​ ខែមេសា ប៉ុន្តែ​ដំណើរការ​នេះ​ ត្រូវ​បាន​លើក​ពេល​ដោយសារ​មូលហេតុ​ជាប់​វិធាន​ការ​បិទ​ខ្ទប់​។ លើក​ទី​ពីរ ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ​ខែឧសភា​ ដំណើរការ​នេះ បាន​បំពេញ​រួចរាល់​តាម​នីតិវិធី​ច្បាប់​។

ក្រុមហ៊ុន ​បញ្ជាក់ថា ក្រុម​ជនបង្ក និង​បក្ខពួក​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ស្របតាម​នីតិវិធី​នៃ​បណ្តឹង​ដែល​កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​ ដែល​ចំណុច​នេះ​ ក្រុមហ៊ុន​បាន​សូម​ឱ្យ​អតិថិជន​មាន​ភាព​អត់ធ្មត់ និង​ទុក​ឱ្យ​ស្ថាប័ន​តុលាការ​មាន​ពេលវេលា​គ្រប់គ្រាន់​បំពេញការងារ​របស់​ខ្លួន​ ដោយ​ត្រឹមត្រូវ​ក្នុង​គោលបំណង​រក​យុត្តិធម៌​ដល់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ ​និង​ផ្តល់​តម្លាភាព​ពិតប្រាកដ​នៃ​ជនរងគ្រោះ​ទាំង​អស់គ្នា​។

លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX​ បាន​បញ្ជាក់ថា​ ការងារ​ខាង​លើនេះ ​ក្រុមហ៊ុន​បានធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ជា​សាធារណៈ មួយ​ហើយ​ថា ​កិច្ចការងារ​នេះ ​ក្រុមហ៊ុន​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​។ ចំពោះ​ការ​ទាមទារ​បស់​អតិថិជន​ទៅកាន់​ក្រុមហ៊ុន ​លោក​មេធាវី​បាន​លើកឡើងថា ​ទុក​អោយ​ច្បាប់​ជា​អ្នកដោះស្រាយ​ ព្រោះ​លោក​មិនទាន់​ទទួល​គោលការណ៍​ណា​ពី​ខាង​ក្រុមហ៊ុន​ លើ​កិច្ចការ​ទាំងអស់​នៅឡើយ​ទេ​ ព្រោះ​យើង​ធ្វើការ​ទៅតាម​ផ្លូវច្បាប់​។

សូមបញ្ជាក់ថា ​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ដេ​រី​វ៉េ​ទីវ ​សំដៅទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ​ដែល​ចេញពី​មូលបត្រ​ស​ន្ទ​ស្សន៍​ លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ ​និង​ប្រេង​ឆៅ​ជាដើម​៕


​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm