កម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះឋបម World Cup ក្រោយចាញ់ប៉ាគីស្ថានលើកដំបូង ក្នុងប្រវត្តិសាស្ដ្រ

2023/10/18 05:43:54 pm        632

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ពីការប្រកួតជម្រុះពានរង្វាន់​បាល់ទាត់​ពិភព​លោក ​FIFA ​World Cup 2026 ហើយក្រោយចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ១-០ ក្នុង​ជំនួបជើងទី២ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅ​កីឡដ្ឋាន ​Jinnah ​នាទី​ក្រុង​អ៊ីស្លាម៉ា​បាដ ។

គ្រាប់តែមួយគត់ ក្នុងការប្រកួតរយៈពេលជាង ១៨០នាទី បន្ទាប់ពីស្មើគ្នា ០-០ នៅទឹកដីកម្ពុជា គឺធ្វើ​សម្រេចដោយកីឡាករ Harun Arrashid Fahhem នៅនាទី៦៨ ក្រោយ​ការ​ទាត់​បំផ្លោង​ពី​ចម្ងាយ ​ផុត​ដៃអ្នកចាំទី ហ៊ុល គឹមហ៊ុយ ដែលព្យាយាមជួយសង្គ្រោះ តែមិនបានសម្រេច ហើយ​លទ្ធផល​នេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

នេះជាលើកដំបូងហើយ ដែលក្រុមជម្រើសជាតិប៉ាគីស្ថាន យកឈ្នះក្រុមជម្រើសជាតិកម្ពុជា បន្ទាប់​ពីជួបគ្នាក្នុងវគ្គជម្រុះ AFC Asian Cup 1967 ចាញ់កម្ពុជា ១-០ និងវគ្គជម្រុះ FIFA World Cup 2022 ចាញ់កម្ពុជា ២-០ នៅជើងទី១ មុនបន្ដចាញ់ក្រុមគោព្រៃ ១-២ នៅជើងទី២ កាល​ពីឆ្នាំ២០១៩ កន្លងទៅ ។

ជ័យជម្នះនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្រប៉ាគីស្ថាន មានការសប្បាយរីករាយជាខ្លាំង ដ្បិត​នេះ​គឺជាលើកដំបូង ដែលប៉ាគីស្ថាន បានទទួល​រៀបចំ​ការ​ប្រកួត​អន្ដរជាតិ​លើ​ទឹក​ដី​ខ្លួន​ បន្ទាប់ពីខកខានអស់រយៈពេល ៨ឆ្នាំ ដោយសារ​ជា​ពិន័យ​ជា​បន្ដ​បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​អន្ដរជាតិ​(FIFA)។

ក្រឡេកមកក្រុមគោព្រៃកម្ពុជា បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះជុំទី១ ក្នុងពានរង្វាន់ FIFA World Cup 2026 ផ្ទុយពីការប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០១៨ និងឆ្នាំ២០២២ ដែលកម្ពុជា បាន​ឡើង​ដល់​ជុំទី២ បានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត និងនាំគ្នាប្រតិកម្មជាខ្លាំង ដោយហាក់​មិន​ពេញ​ចិត្ត​ ចំពោះទម្រង់លេង និងការដឹកនាំរបស់គ្រូបង្វឹកលោក Felix Dalmas ឡើយ ។

គួរដឹងថា ក្រៅពីធ្លាក់ត្រឹមវគ្គជម្រុះបឋមពានរង្វាបន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ការ​បរាជ័យ​លើកដំបូង ក្រោមថ្វីជើងក្រុមប៉ាគីស្ថាន ក៏បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ធ្លាក់​ពី​ការ​ប្រកួត​ជម្រុះជើងឯកអាស៊ី Asian Cup 2027 ផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm