កីឡាករវាយកូនបាល់អាមេរិក Taylor Fritz បានចាប់ផ្តើមការពារតំណែងជើងឯក Japan Open របស់ខ្លួនជាមួយនឹងជ័យជំនះជុំទី ១ លើកីឡាករអង់គ្លេស Cameron Norrie។
កីឡាករលំដាប់លេខ ១០ ពិភពលោក និងឈរលេខរៀងកំពូលក្នុងកម្មវិធីមួយនេះ ប្រើពេលត្រឹម ១ ម៉ោង ២០ នាទីដើម្បីយកឈ្នះកីឡាករកំពូលរបស់អង់គ្លេស Cameron Norrie ៦-៤ និង ៦-៣ នៅទីក្រុងតូក្យូ។
ជុំទី ២ Taylor Fritz នឹងបន្តជួបជាមួយកីឡាករជប៉ុនដែលមកពីវគ្គជម្រុះ Shintaro Mochizuki។

ចំណែកឯកីឡាករអូស្រ្តាលី Alex de Minaur ក៏បានបន្តដំណើរទៅមុខដែរក្រោយយកឈ្នះកីឡាករអង់គ្លេស Jack Draper ប្រើពេលជាង ៣ ម៉ោងលទ្ធផលចុងក្រោយ ៤-៦ ៧-៦(៧-៤) និង ៧-៦(៧-១)។
Alex de Minaur នឹងបន្តជួបជាមួយកីឡាករអាហ្សង់ទីន Diego Schwartzman។
លទ្ធផលគូផ្សេងទៀត កីឡាករអាមេរិក Ben Shelton បានវាយបកយកឈ្នះ Taro Daniel ដើម្បីឡើងវគ្គ ១៦ នាក់ចុងក្រោយ។
បន្ទាប់ពីចាញ់សិតដំបូង ៣-៦ Ben Shelton បានយកឈ្នះ Daniel ២ សិតផ្ទួនៗ ៦-៤ និង ៧-៦(៧-២) ដើម្បីបន្តជួបជាមួយកីឡាករ Jordan Thompson៕ អត្ថបទ៖ នាង សុភាវុធ
