រដ្ឋអាជ្ញានិយាយថា បុរសដែលបានសម្លាប់គ្រូបង្រៀនម្នាក់ នៅប្រទេសបារាំងភាគខាងជើង កាលពីសប្តាហ៍មុន ត្រូវបានចោទប្រកាន់ពីបទវាយប្រហារភេរវកម្ម កាលពីថ្ងៃអង្គារទី១៧ ខែ តុលា បន្ទាប់ពីបានបង្ហាញថាជននេះបានស្បថភក្តីភាពចំពោះក្រុមនិយមជ្រុលរដ្ឋអ៊ីស្លាម នៅក្នុងការថតសំឡេង មុនពេលការវាយប្រហាររបស់ខ្លួន។

ឃាតកម្មកាលពីថ្ងៃសុក្រ កើតឡើងនៅពេលតែមួយ ខណៈសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានអង្រួនឲ្យមានភាពច្របូកច្របល់នៅក្នុងប្រទេសបារាំង និងបានដាក់ប្រទេសនេះលើការប្រុងប្រយ័ត្នខ្ពស់សម្រាប់អំពើហិង្សាបន្ថែមទៀត។
អ្នកវាយប្រហារមានឈ្មោះ Mohammed Moguchkov អាយុ២០ឆ្នាំ មកពីតំបន់មានពលរដ្ឋមូស្លីមរស់នៅភាគច្រើន របស់រុស្ស៊ី ត្រូវបានចោទប្រកាន់ដោយចៅក្រមប្រឆាំងភេរវកម្ម ដោយឃាតកម្មនេះពាក់ព័ន្ធទៅនឹងការឃុបឃិតភេវកម្ម ព្រមទាំងកំពុងមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនភេរវកម្ម។

ប្រភពដែលដឹងច្បាស់ពីករណីនេះ បាននិយាយថាជននេះ បានបង្កើតសំណេរ និយាយយោងទៅរកតំបន់ហ្គាហ្សានៅក្នុងវីដេអូមួយ បន្ទាប់ពីការវាយប្រហារលើប្រទេសអ៊ីស្រាអែល ធ្វើឡើងដោយក្រុមហាម៉ាស់។