វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទីបី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) ត្រូវបានបើកជាផ្លូវការនៅទីក្រុងប៉េកាំង នៅថ្ងៃពុធ (១៨ តុលា) នេះ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថានៅក្នុងពិធីបើក។

អ្នកតំណាងមកពីជាង ១៤០ប្រទេស និងអង្គការអន្តរជាតិជាង ៣០អង្គការ កំពុងប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសចិន សម្រាប់ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមចាប់ពីថ្ងៃអង្គារ ម្សិលមិញនេះ។

វេទិកានេះ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុត ដែលរៀបចំដោយប្រទេសចិន រហូតមកដល់ពេលនេះនៅឆ្នាំនេះ និងជាការប្រារព្ធពិធីដ៏សំខាន់បំផុតសម្រាប់ខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
គួររម្លឹកថា វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ BRF លើកដំបូង ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៧ ហើយវេទិកាលើកទី២ បានធ្វើឡើងកាលពីឆ្នាំ២០១៩៕