ចិន ៖ ប្រទេសចិន ស្វាគមន៍កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Xi Jinping និងសមភាគីអាមេរិក លោក Joe Biden នៅខាងក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក នៅខែក្រោយ ប៉ុន្តែអាចកើតឡើងបានប្រសិនបើខ្លួនមានអារម្មណ៍ថាទទួលបានការគោរពពីភាគីសហរដ្ឋអាមេរិក ។
ថ្លែង និងឆ្លើយសំណួរនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវិទ្យាស្ថានសម្រាប់ការសិក្សាចិន-អាមេរិក លោកស្រី ស៊ូ សៀវ យ័ន (Xu Xueyuan) អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា រាល់កិច្ចប្រជុំដែលបានគ្រោងទុកកន្លងមករវាងលោក Xi និងលោក Biden គឺជាយុទ្ធសាស្ត្រ និងបានដំណើរការកន្លងមកទៅតាមពេលវេលាបានកំណត់ ដែលភាគីនីមួយៗស្វែងរកការបញ្ជាក់ពីការយល់ខុស។
លក្ខខណ្ឌទាំង៤ ជាគោលដៅសំខាន់ ឬ បន្ទាត់ក្រហម ដែលលោកស្រី Xu បានកំណត់នោះ គឺ ទី១ កោះតៃវ៉ាន់ ទី២ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ទី៣ មាគ៌ារបស់ចិន ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងនយោបាយរបស់ខ្លួន និងប្រព័ន្ធសេដ្ឋកិច្ច និងទី៤ សិទ្ធិរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍។
លោកស្រី Xu បាននិយាយថា ភាគីទាំងពីររបស់យើង មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ។ ប៉ុន្តែលោកគិតថាសំខាន់ជាងនេះយើងត្រូវតែទទួលស្គាល់ថាយើងនៅតែមានជំហររឹងមាំរួមដ៏ធំជាមួយគ្នា ។
លោកស្រី បាននិយាយអំពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំថា លោកស្រីគិតថា ជំនួបនេះ សំខាន់ និងមានប្រយោជន៍។
ប្រេសិតរូបនេះបាននិយាយថា ប៉ុន្តែមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី គឺជាគោលគំនិតនៃការគោរពគ្នាទៅវិញទៅមក ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្ហាញការពិចារណាលើវិស័យចំនួន៤ ទាក់ទងនឹង ផលប្រយោជន៍ស្នូល របស់ប្រទេសចិន៕

ថ្លែង និងឆ្លើយសំណួរនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវិទ្យាស្ថានសម្រាប់ការសិក្សាចិន-អាមេរិក លោកស្រី ស៊ូ សៀវ យ័ន (Xu Xueyuan) អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា រាល់កិច្ចប្រជុំដែលបានគ្រោងទុកកន្លងមករវាងលោក Xi និងលោក Biden គឺជាយុទ្ធសាស្ត្រ និងបានដំណើរការកន្លងមកទៅតាមពេលវេលាបានកំណត់ ដែលភាគីនីមួយៗស្វែងរកការបញ្ជាក់ពីការយល់ខុស។

លោកស្រី Xu បាននិយាយថា ភាគីទាំងពីររបស់យើង មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ។ ប៉ុន្តែលោកគិតថា សំខាន់ជាងនេះ យើងត្រូវតែទទួលស្គាល់ថាយើងនៅតែមានជំហររឹងមាំរួមដ៏ធំជាមួយគ្នា ។