Formula One នឹងមានការប្រណាំងកំរិតថ្នាលដល់ទៅ ៧ ទីលានចាប់ពីរដូវកាលក្រោយទៅ តែការប្រកួតនោះ អ្នកបើកបរសុទ្ធតែជាកីឡាការិនី។
F1 កំរិតថ្នាលនឹងមានសរុប ៧ ទីលានចេញដំណើរពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅខែមីនា និងបញ្ចប់នៅទីលានចុងក្រោយទីក្រុង Abu Dhabi អារ៉ាប់រួមខែធ្នូ។
៥ ទីលានផ្សេងទៀតរួមមាន ទីក្រុង Miami សហរដ្ឋអាមេរិក នៅអេស្ប៉ាញ ហូឡង់ សិង្ហបុរី និង កាតា។
ឆ្នាំនេះ ការប្រណាំងកំរិតយុវជនថ្នាលមានតែនៅសហរដ្ឋអាមេរិកទីក្រុង Austin រដ្ឋតិចសាសមួយប៉ុណ្ណោះ ដែលនឹងមានវត្តមានសប្តាហ៍នេះ។
F1 កំរិតថ្នាលសម្រាប់អ្នកបើកបរជាស្ត្រី គឺជាជំហ៊ានដំបូងក្នុងការនាំនារីមកកាន់ការប្រណាំងយានយន្តកំរិតកំពូល បន្ទាប់ពួកគេបានឆ្លងកាត់ការប្រណាំងកំរិតក្រោមគឺរថយន្ត Go-Kart៕ អត្ថបទ៖នាង សុភាវុធ
