កំពង់ឆ្នាំង ៖ ទោចក្រយាន្តចំនួន១៥០គ្រឿងជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួគី(TIKA)សម្រាប់ផ្តល់ជូនសិស្សក្រីក្រ តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានចែកជូនដល់សិស្សនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ អ៊ុលគូ កូការហ្វី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រទេសតួកគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គការសមាគមន៍មួយចំនួនផងដែរ ៕ ដោយ ៖ ហុងវាសនា




