
យោងតាមអាជ្ញាធរតំបន់ បានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងដឹកសិស្សសាលាថ្នាក់បឋមសិក្សា និងរថយន្តដឹកទំនិញមួយគ្រឿង បានបុកគ្នា នៅខេត្ត Nara ប្រទេសជប៉ុនភាគខាងលិច នៅថ្ងៃពុធនេះ បណ្តាលឲ្យកុមារយ៉ាងហោចណាស់ ១៨នាក់រងរបួសស្រាល។
នគរបាលនិយាយថា រថយន្តក្រុងធ្វើដំណើរកម្សាន្ត កំពុងដឹកសិស្សរៀនថ្នាក់ទី៤ ចំនួន៣៤នាក់ ក្នុងដំណើរទស្សនកិច្ចនៅខាងក្រៅ និងរថយន្តដឹកទំនិញ បានបុកគ្នា នៅនៅផ្លូវប្រសព្វហាយវ៉េ ក្នុងទីក្រុង Kashihara នៅអំឡុងម៉ោងជិត៩ព្រឹក ម៉ោងក្នុងតំបន់។
យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ បានឲ្យដឹងថា សិស្ស១៨នាក់ ក្នុងចំណោមសិស្សទាំងអស់ បានត្អូញត្អែរពីការឈឺខ្លួនប្រាណ និងធ្លាក់ខ្លួនជំងឺ ហើររបួសរបស់ពួកគេត្រូវបានគេជឿថាស្ថិតក្នុងស្ថានភាពស្រាល មិនគំរាមកំហែងដល់អាយុជីវិតនោះទេ។
គ្រូបង្រៀន២នាក់ មកពីសាលារៀន និងអ្នកបើកបរម្នាក់ បានស្ថិតនៅលើរថយន្តក្រុងនេះ ប៉ុន្តែមិនរងរបួសនោះទេ។