
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានមកដល់ទីក្រុង តែល អាវីវ នៅថ្ងៃពុធនេះក្នុងរយៈពេលខ្លី ប៉ុន្តែជាដំណើរទស្សនកិច្ចមានសារៈសំខាន់ដែលមានន័យថា នឹងបង្ហាញសាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ីស្រាអែល មុនការវាយលុកលើដីគោក ដែលត្រូវបានរំពឹងទុកប្រឆាំងក្រុមហាម៉ាស់ និងក្តីបារម្ភអំពី ការផ្តល់ជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា លោក Biden បានកំណត់ពេលនៅក្នុងទីក្រុងតែលអាវីវ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ដែលនឹងរួមមាន ជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។
លោក Kirby និយាយថាលោក Biden មានផែនការថ្លែងសុន្ទរកថាជាសាធារណៈ ហើយ លោកនឹងជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ព្រមទាំងក្រុមឆ្លើយតបដំបូង និងក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ នៅក្នុងការវាយប្រហារ និងក្រុមគ្រួសារដែលមានសាច់ញាត ត្រូវក្រុមហាម៉ាស់ចាប់ជាចំណាប់ថ្នូរនៅក្នុងតំបន់ហ្គាហ្សា។