មន្ត្រី​ជំនាញ​ ៖ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ តម្រូវការ​ឈាម​កើនឡើង​ខ្ពស់

2021/06/04 08:39:33 pm        662

ភ្នំពេញ ៖ ស្ថិតក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ តម្រូវ​ការ​ឈាម​មាន​កើនឡើង​ខ្ពស់ ​ដោយ​ក្នុង​១​ថ្ងៃ​ត្រូវការ​ឈាម​ប្រមាណ​២០០​ស័ក ឫ​ហៅថា​ប្លោក ​ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​។

តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នា​ថ្ងៃទី​០៤​ខែមិថុនា​នេះ លោក​វេជ្ជបណ្ឌិត ​សុខ ប៉ូ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​បានឱ្យដឹងថា ​ក្នុង​រយៈពេល​៥​ខែ ឆ្នាំនេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​បានការ​ផ្គត់​ផ្គង​ឈាម ​ផ្តល់​ឱ្យ​អ្នកជំងឺ ជាង​១​ម៉ឺន​ប្លោក​ ដែល​ភាគច្រើន ​គឺជា​ការ​បរិច្ចាគ​ជំនួស​ដោយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ខណៈ​អ្នក​បរិច្ចាគ​ស្ម័គ្រចិត្ត ​មិន​ដល់​៥​ភាគ​ផង ​នៃ​ចំនួន​អ្នក​ផ្តល់​ឈាម​សរុប​។

លោក​វេជ្ជបណ្ឌិត បាន​បន្តថា ស្ថិតក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​តម្រូវការ​ឈាម​មាន​ការ​កើនឡើង​ខ្ពស់ ដោយ​ក្នុង​១​ថ្ងៃ​ ត្រូវការ​ឈាម​ក្នុង​រង្វង់​២០០​ប្លោក ​ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​។ តម្រូវការ​ឈាម ​មានការ​កើន​ឡើង ​ដោយសារ​ពលរដ្ឋ​ភាគច្រើន ​ងាក​មក​ប្រើប្រាស់​សេវា​សុខាភិបាល​នៅក្នុង​ស្រុក​។ លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​ពលរដ្ឋ មេត្តា​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​។

សម្រាប់​ការផ្តល់​ឈាម ត្រូវបាន​គ្រូពេទ្យ​ជំនាញ​ បញ្ជាក់ថា ​មិនបាន​ប៉ះពាល់​ដល់​សុខភាព​នោះទេ មុននឹង​ផ្តល់​ឈាម ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ពិនិត្យ ​និង​សាកសួរ​ព័ត៌មាន​យ៉ាង​លម្អិត​ចំពោះ​អ្នក​ផ្តល់​ឈាម ។ អ្នក​បរិច្ចាគឈាម​ ត្រូវមាន​អាយុ ចាប់ពី​១៨​ឆ្នាំ ដល់​៦០​ឆ្នាំ ​មាន​សុខ​ភាព​ល្អ​ធម្មតា ​ទម្ងន់​ចាប់ពី​៤៥​គីឡូ ​ក្រាម​ឡើងទៅ​។ សម្រាប់​មនុស្ស​ប្រុស​ គឺ​អាច​បរិច្ចាគ​ឈាម​បាន​ ចំនួន​៤​ដង ក្នុង​មួយឆ្នាំ ​ហើយ​សម្រាប់​ស្ត្រី ​គឺ​អាច​បរិច្ចាគ​បាន​ចំនួន​៣​ដង ក្នុង​មួយឆ្នាំ​៕

​អត្ថបទ​ ៖​ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm