
នាវាឆ្មាំល្បាតឆ្នេរចិន និងជប៉ុន បានប្រឈមមុខដាក់គ្នានៅក្នុងដែនទឹកជុំវិញប្រជុំកោះដែលមានជម្លោះ ក្នុងសមុទ្រចិនខាងកើត នេះបើយោងតាមប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា)។
ប្រទេសចិនបាននិយាយថា ខ្លួនបានបណ្តេញនាវាជប៉ុនជាច្រើនគ្រឿង ដែលចូលក្នុងដែនទឹកនេះដោយខុសច្បាប់កាលពីថ្ងៃចន្ទ នៅជុំវិញកោះដែលខ្លួនឲ្យឈ្មោះថា ទាវយូ (Diaoyu) ហើយប្រទេសនេះបានជំរុញឱ្យប្រទេសជប៉ុន បញ្ឈប់រាល់ «សកម្មភាពខុសច្បាប់» ទាំងឡាយនៅក្នុងតំបន់នេះ។
ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួនបានបញ្ជាឱ្យនាវាឆ្មាំល្បាតឆ្នេរចិនពីរគ្រឿង ចាកចេញពីដែនទឹកជុំវិញកោះនេះ ហើយបានបញ្ជាឲ្យបង្វែរនាវារបស់ចិនចេញ ដើម្បីការពារនាវាទាំងនោះមិនឲ្យចូលទៅជិតទូកនេសាទជប៉ុន។
សូមបញ្ជាក់ថា តំបន់សមុទ្រដែលគ្មានមនុស្សរស់នៅនោះ ជាចំណុចភាពតានតឹងដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះជាយូរណាស់មកហើយ៕