យោធាអ៊ីស្រអែល បាននិយាយនៅថ្ងៃពុធនេះថា ជំនួយមនុស្សធម៌នៅតែអាចធ្វើទៅបានទៅដល់ពលរដ្ឋប៉ាឡេស្ទីន ដែលបានភៀសខ្លួនចេញពីទីក្រុងតំបន់ហ្គាហ្សាឆ្ពោះទៅកាន់ភាគខាងត្បូង ប៉ុន្តែពុំបានបញ្ជាក់លម្អិតភ្លាមៗនោះទេ ថាតើជំនួយនោះនឹងត្រូវបាននាំទៅកាន់តំបន់ហ៊ុមព័ទ្ធនេះដោយរបៀបណា។
អ៊ីស្រាអែលបានអំពាវនាវដល់ជនស៊ីវិល ឲ្យភៀសខ្លួនទៅកាន់ភាគខាងត្បូងសម្រាប់ការការពាររបស់ពួកគេខណៈខ្លួនផ្តោតគោលដៅវាយប្រហារលើ តំបន់ហ្គាហ្សាភាគកណ្តាល និងភាគខាងជើង ជាផ្នែកនៃ ការវាយបកប្រឆាំងក្រុមហាម៉ាស ដែលអាចរីកកាន់តែធំក្នុងការចូលលុកលុយនៅលើដីគោក។
ក្នុងការណែនាំការជម្លៀសខ្លួនថ្មី ដែលបានបង្ហោះលើបណ្តាញអ៊ីនធឺណិត យោធាអ៊ីស្រអែល បានជំរុញឲ្យពលរដ្ឋតំបន់ហ្គាហ្សា ចាកចេញ ដោយនិយាយថាមានតំបន់មនុស្សធម៌ដែលជំនួយអាចទៅដល់ក្នុងតំបន់ Al-Mawasi មានចម្ងាយ២៨គីឡូម៉ែត្រតំបន់ពីឆ្នេរ។ តំបន់ Al-Mawasi ជាកន្លែងផ្តល់ជំនួយមនុស្សធម៌អន្តរជាតិ ដែលនឹងផ្តល់ជំនួយក្នុងពេលមានត្រូវការ។