
ព្រះមហាក្សរបស់ប្រទេសនេះ បានមានព្រះបន្ទូលថា ហ្ស៊កដានី នឹងមិនទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ ដោយសារជម្លោះអ៊ីស្រាអែល-ហាម៉ាស នោះទេ។
ស្តេច Abdullah ទី២ បានធ្វើការអធិប្បាយកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (OIaf Scholz) នៅទីក្រុងប៊ែរឡាំង។
ព្រះអង្គ Abdullah បានមានព្រះបន្ទូលថា៖«នេះគឺជាបន្ទាត់ក្រហម" ។ «គ្មានជនភៀសខ្លួនទៅប្រទេសហ្ស៊កដានី ហើយក៏គ្មានជនភៀសខ្លួនទៅអេហ្ស៊ីបដែរ»។
មេដឹកនាំក្រុមហាម៉ាស បានលើកទឹកចិត្តអ្នកស្រុកនៅតំបន់ហ្គាហ្សាឲ្យស្នាក់នៅ ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងបើកការវាយលុកលើដីទ្រង់ទ្រាយធំដែលអាចរុញច្រានជនស៊ីវិលនៅភាគខាងត្បូងចូលទៅជិតប្រទេសហ្ស៊កដានី ឬអេហ្ស៊ីប។
ព្រះអង្គ Abdullah បានមានព្រះបន្ទូលទៀតថា៖«នេះគឺជាស្ថានភាពដែលត្រូវដោះស្រាយនៅក្នុងតំបន់ហ្គាហ្សា និងវេសបែង ហើយអ្នកមិនត្រូវឲ្យអ្នកផ្សេងទៀតទទួលអម្រែកដ៏ធ្ងន់នេះទេ។