
ក្រុមបាតុករទួរគី បានប៉ះទង្គិចជាមួយនគរបាលនៅពេលយប់នៅក្នុងបាតុកម្មដ៏ខឹងសម្បា បន្ទាប់ពីការផ្ទុះដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់នៅឯមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ហើយការប្រមូលផ្តុំបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងធ្វើឡើង នៅថ្ងៃពុធនេះ។
មន្ត្រីប៉ាឡេស្ទីន បាននិយាយថា ការផ្ទុះនេះ កើតឡើងដោយការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល។ អ៊ីស្រាអែល បានស្តីបន្ទោសការបំផ្ទុះនៅមន្ទីរពេទ្យ Al-Ahli al-Arabi លើការបាញ់រ៉ុក្កែតបរាជ័យដោយក្រុមជីហាដឥស្លាមប៉ាឡេស្ទីនដែលបានបដិសេធមិនទទួលខុស ត្រូវ។
លោកប្រធានាធិបតី តាយីប អេរដូហ្គែន បានហៅការបំផ្ទុះនេះថា ជាគំរូចុងក្រោយនៃការវាយប្រហាររបស់អ៊ីស្រាអែល ដោយគ្មានតម្លៃជាមូលដ្ឋានបំផុតរបស់មនុស្ស។
ការិយាល័យទំនាក់ទំនងរបស់ប្រធានាធិបតីទួរគីភ្លាមៗនោះ បានចាត់ទុកការអះអាងរបស់អ៊ីស្រាអែលថាជាព័ត៌មានក្លែងក្លាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមX។