មេដឹកនាំក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីនលោក Ismail Haniyeh បានអំពាវនាវឲ្យមានការថ្កោលទោសការវាយប្រហារតាមច្រកអាកាសលើមន្ទីរពេទ្យតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សរាប់រយនាក់ ។
នៅក្នុងសុន្ទរកថាថតជាខ្សែអាត់សំឡេងដែលបានបញ្ចេញនៅថ្ងៃអង្គារ លោក Hanieh និយាយថា លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅតាមបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្លាម ចេញក្រៅឥឡូវនេះដើម្បីថ្កោលទោសការសម្លាប់រង្គាលមួយនេះ អំពើឃោឃៅមួយនេះ ឧក្រិដ្ឋកម្មទាំងអស់នេះ ។
លោក Haniehនិយាយទៀតថា ចំពោះបងប្អូនពួកយើងដែលនឹងជួបគ្នានៅថ្ងៃពុធនេះ នៅរាជាណាចក្របងប្អូនអារ៉ាប៊ីសាអូឌីត នៅក្នុងជំនួបក្រុមប្រឹក្សាអ៊ីស្លាម សូមឲ្យសម្លេងពួកគេឮៗ សេចក្តីថ្លែងការណ៍ខ្លាំងៗ គោលជំហរច្បាស់លាស់ មិនត្រូវជាសេចក្តីសម្រេចសំឡេងពាក់កណ្តាល និង ១ភាគ៤នោះទេ ។
លោកបន្តថា ជាមួយនឹងការបង្ហូរឈាមនៅតំបន់ហ្គាហ្សា គ្មានទេកន្លះពាក្យ ទំនុកចិត្តរបស់ពួកយើងនៅអារ៉ាប៊ីសាអូឌីត និងនៅប្រទេសអារ៉ាប់ និងអ៊ីស្លាមទាំងអស់ ដែលនឹងចូលរួមនៅថ្ងៃនេះ នៅទីក្រុង Jeddah ទំនុកចិត្តរបស់ពួកយើង គឺធំធេងខ្លាំងណាស់ ឈាមមួយនេះ មិនត្រូវហូរដោយគ្មានន័យនោះទេ ។
ការវាយប្រហារតាមច្រកអាកាសលើមន្ទីរពេទ្យតំបន់ហ្គាហ្សាសម្លាប់ជនប៉ាឡេស្ទីនរាប់រយនាក់ កំពុងធ្វើឲ្យភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាន់តែលិចជ្រៅឡើង ហើយនិងធ្វើឲ្យកើតមានហានិភ័យខ្ពស់ដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ពេលដែលលោកបានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រដល់សង្រ្គាមរបស់ពួកគេជាមួយក្រុមហាម៉ាស់ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល ត្រូវចំមន្ទីរពេទ្យដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ក្រុមអាជ្ញាធរប៉ាឡេស្ទីន ចោទប្រកាន់អ៊ីស្រាអែលថាបង្កឲ្យមានការសម្លាប់រង្គាល ។
អ៊ីស្រាអែល បានថ្កោលទោសការផ្ទុះគ្រាប់នៅមន្ទីរពេទ្យ Al-Ahli al-Arabi ថាជាការវាយប្រហាររ៉ុក្កែតពុំបានសម្រេចរបស់ក្រុមអ៊ីស្លាមជីហាដប៉ាឡេស្ទីន ដែលបានច្រានចោលទំនួលខុសត្រូវលើការវាយប្រហារនោះ៕