
សំឡេងផ្ទុះគ្រាប់ដ៏ខ្លាំងក្លា បានបន្លឺឡើង ហើយផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកបានគ្របដណ្តប់ពីលើអគារនៅក្នុងទីក្រុងហ្គាហ្សា ស្របពេលដែលការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅតែបន្តស្រាកស្រាន ។
នៅពេលមុននេះ សំឡេងផ្ទុះដ៏ខ្លាំង ត្រូវបានរាយការណ៍នៅក្នុងមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនប៉ាឡេស្ទីនរាប់រយនាក់ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន បានដាក់ការស្តីបន្ទោសលើការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល សម្រាប់ការផ្ទុះដ៏ខ្លាំងក្លានេះ ហើយនិងអណ្តាតភ្លើងឆាបឆេះមន្ទីរពេទ្យ Al-Ahli al-Arabi ។
អង្គការសហប្រជាជាតិ(UN) បាននិយាយថា ពាក់កណ្តាលនៃប្រជាពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សា ត្រូវបានជម្លៀសចេញរួចទៅហើយពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែសង្រ្គាមមួយនេះ ។
កងកម្លាំងអ៊ីស្រាអែល បានបញ្ជាឲ្យជនស៊ីលវិលជម្លៀសចាកចេញពីតំបន់ពាក់កណ្តាលទាំងមូលនៅភាគខាងជើងតំបន់ហ្គាហ្សា បង្ខំឲ្យពួកគេលាក់ខ្លួននៅក្នុងផ្ទះ សាលារៀន និងជម្រកបណ្តោះអាសន្ននៅតំបន់ពាក់កណ្តាលនៅភាគខាងត្បូង បើទោះបីជាពួកគេបន្តបើកការវាយប្រហារតាមច្រកអាកាសឥតឈប់ឈរក៏ដោយ ៕