
យោធាអ៊ីស្រាអែល និយាយនៅថ្ងៃពុធនេះថា ពួកគេគ្មានភស្តុតាងនៃការវាយប្រហារដោយផ្ទាល់លើមន្ទីរពេទ្យនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបកាលពីរយៈពេល ១ថ្ងៃមុននោះទេ ជាទីដែលជនប៉ាឡេស្ទីនរាប់រយនាក់ ត្រូវបានសម្លាប់ដោយសារការផ្ទុះគ្រាប់ ។
នៅក្នុងសន្និសីទសារព័ត៌មានជាភាសារអង់គ្លេសមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចុះចតនៅអ៊ីស្រាអែលសម្រាប់ដំណើរទស្សនកិច្ចសាមគ្គីភាព លោកឧត្តមនាវីទោ Daniel Hagari គឹជាអ្នកនាំពាក្យមេបញ្ជាការកងទ័ពអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ថា បានបំប៉ោងព័ត៌មាន ជុំវិញចំនួនមនុស្សគ្រោះថ្នាក់ពីការផ្ទុះគ្រាប់នេះ ។
លោក Hagari និយាយថា មាននូវការផ្ទុះក្នុងមន្ទីរពេទ្យ Al-Ahli al-Arabi ក្នុងតំបន់ហ្គាហ្សា ។ យោងតាមព័ត៌មានចារកម្មរបស់ពួកយើងបានឲ្យដឹងថា ក្រុមហាម៉ាស់ បានពិនិត្យមើលរបាយការណ៍ ហើយនិងបានដឹងថា ក្រុមអ៊ីស្លាមជីហាដប៉ាឡេស្ទីន គឺជាអ្នកបាញ់រ៉ុក្កែតខុសគោលដៅ ។
ចំនួនមនុស្សស្លាប់ពីការផ្ទុះគ្រាប់នៅក្នុងមន្ទីរពេទ្យនេះ មានចំនួនខ្ពស់ខ្លាំង បើធៀបនឹងចំនួនមនុស្សស្លាប់ក្នុងឧបទ្ទេវហតុរយៈពេល១ថ្ងៃណាណាទាំងអស់នៅក្នុងតំបន់ហ្គាហ្សា អំឡុងអំពើហិង្សានាពេលបច្ចុប្បន្ននេះ ដែលបង្កឲ្យមានបាតុកម្មនៅតំបន់កាន់កាប់វ៉េសប៊ែង និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងនៅប្រទេសហ្សកដានី និងប្រទេសទួរគី ដើម្បីតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល ៕