
អំឡុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសលីបង់ នៅថ្ងៃពុធ (ទី១៨ ខែតុលា) នេះ លោក Osama Hamdan ដែលជាមន្ត្រីក្រុមហាម៉ាសមួយរូប បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចទាំងអស់ ដែលជួយគាំទ្រអ៊ីស្រាអែល ត្រូវ«ទទួលខុសត្រូវទាំងស្រុង ចំពោះសង្គ្រាមប្រឆាំងនឹងជនស៊ីវិលនៅតំបន់ហ្គាហ្សា»។
ជាមួយគ្នានេះ លោក Hamdan បានបញ្ជាក់បន្ថែមថា លោកបានគាំទ្រប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi ដែលបដិសេធការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip)។
ចំណែកលោក Sisi បាននិយាយ នៅថ្ងៃពុធនេះថា ប្រជាជនអេហ្ស៊ីបរាប់លាននាក់ នឹងបដិសេធការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជនប៉ាឡេស្ទីនចូលទៅក្នុងឧបទ្វីប Sinai ដោយបន្ថែមថា សកម្មភាពបែបនេះនឹងប្រែក្លាយឧបទ្វីបនេះទៅជាមូលដ្ឋាន សម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល៕