លោក បៃដិន ប្តេជ្ញាផ្តល់ជំនួយសម្រាប់តំបន់ហ្គាហ្សា និងអ៊ីស្រាអែល ខណៈការតវ៉ាបានធ្វើឲ្យកក្រើកមជ្ឈិមបូព៌ា

2023/10/19 03:55:40 pm        156

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាជួយអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួននៅអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៨ តុលា) ប៉ុន្តែការបំផ្ទុះនៅមន្ទីរពេទ្យដ៏បង្ហូរឈាម ដែលលោកបានសន្មតថា ជាគ្រាប់រ៉ុក្កែតដែលបាញ់ដោយពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា បានបង្កការលំបាកដល់កិច្ចពិភាក្សាក្នុងការរារាំងការរីករាលដាលនៃសង្គ្រាម។

ដោយភ័យខ្លាចកំណើនអស្ថិរភាពក្នុងតំបន់កាន់តែទូលំទូលាយ ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែល នៅជុំវិញមជ្ឈិមបូព៌ាជុំវិញការបាញ់មីស៊ីល ដែលបានបណ្ដាលឲ្យឆាបឆេះមន្ទីរពេទ្យ អាល់ អាលី អារ៉ាប់ នៃតំបន់ហ្គាហ្សា ស្ទ្រីប កាលពីល្ងាចថ្ងៃអង្គារ ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា បានសម្លាប់មនុស្សជិត៥០០នាក់។ 

ក្រុមមន្រ្តីប៉ាឡេស្ទីន បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ថាជាមូលហេតុនៃការផ្ទុះនោះ ខណៈដែលអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនោះត្រូវបានបង្កឡើងដោយការបាញ់រ៉ុក្កែតបរាជ័យពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ប៉ុន្តែក្រុមឧទ្ទាមនោះបានបដិសេធការទទួលខុសត្រូវលើបញ្ហានេះ។

លោក បៃដិន សន្យាផ្ដល់ជំនួយបន្ថែមដល់អ៊ីស្រាអែល ហើយក៏បាននិយាយថា សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិថ្មីចំនួន ១០០លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សានិងតំបន់វេស ប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែលផងដែរ។ 

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក បៃដិន ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយដោយនិយាយថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យស្បៀងអាហារ ទឹក និងថ្នាំសង្រ្គោះ ចូលទៅដល់ភាគខាងត្បូងតំបន់ហ្គហ្សា តាមរយៈប្រទេសអេហ្ស៊ីបផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm