ពលរដ្ឋប៉ាឡេស្ទីន ចាត់ទុកអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈជម្លោះនៅតែបន្ត

2023/10/19 04:00:26 pm        99

ប៉ាឡេស្ទីន៖ ពលរដ្ឋប៉ាឡេស្ទីន បានចាត់ទុកសហរដ្ឋអាមេរិក ថាជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈពួកគេកាន់ទុក្ខសម្រាប់សាច់ញាតិ កាលពីថ្ងៃពុធ (១៨ តុលា) ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកមួយយប់ លើទីតាំងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធមួយនេះ និងខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល។ 

ដំណើរទស្សនកិច្ចរបស់លោក បៃដិន ធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទៅលើមន្ទីរពេទ្យមួយនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ និងបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។

ជនជាតិប៉ាឡេស្ទីនម្នាក់បាននិយាយថា «ជូនចំពោះលោកប្រធានាធិបតី បៃដិន និងរដ្ឋបាលរបស់លោកឲ្យបានដឹងថា ប្រជាជនប៉ាឡេស្ទីនគ្រប់ជំនាន់ នឹងមិនបំភ្លេចសង្រ្គាមនេះឡើយ ហើយប្រវត្តិសាស្រ្តនឹងត្រូវបានកត់ត្រាថា នេះបណ្ដាលមកពីរដ្ឋបាលអាមេរិក ប្រាក់ជំនួយរាប់ពាន់លានដុល្លាររបស់អាមេរិក ការគាំទ្ររបស់ប្រទេសនេះ ជាមួយនឹងជំនួយអាវុធមហាប្រល័យដល់កងកម្លាំងការពារអ៊ីស្រាអែល ដែលបណ្តាលឱ្យមានសោកនាដកម្ម ដែលកំពុងកើតឡើងនៅពេលនេះក្នុងតំបន់ហ្គាហ្សា»។

បេសកកម្មការទូតដ៏ស្មុគស្មាញរបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ា ត្រូវបានគេសន្មតថា ធ្វើឱ្យតំបន់នេះស្ងប់ស្ងាត់ និងជំរុញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ប៉ុន្តែបន្ទាប់ពីការវាយប្រហារនៅមន្ទីរពេទ្យនោះរួចមក ប្រទេសហ្ស៊កដានី បានលុបចោលកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយលោក បៃដិន។

មុនពេលការវាយប្រហារនៅមន្ទីរពេទ្យ ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣.០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករយៈពេល ១១ថ្ងៃរបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងបានធ្វើឱ្យមនុស្សជិត ២០០នាក់ ត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ជាចំណាប់ថ្នូរផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm