សហព័ន្ធហែលទឹក ត្រៀមរៀបចំជើងឯកថ្នាក់ជាតិ នាចុងខែតុលានេះ

2023/10/19 05:04:23 pm        165

សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសរៀបចំការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់​ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាចុងខែតុលានេះ នៅអាងហែលទឹក នៃ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក រាជធានីភ្នំពេញ ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែល​ឧបត្ថម្ភគាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡានេះ នឹងរៀបចំការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយ ។

ប្រភពដដែលបញ្ជាក់ថា ការប្រកួតនេះ សម្រាប់ប្រភេទកីឡាហែលទឹក គឺមាន ១៦វិញ្ញាសាបុរស-នាទី ខណៈប្រភេទកីឡាហែលទឹកពាក់ជើងទា គឺមាន ៦វិញ្ញាសាបុរស-នារី ដែលកីឡាករ-កីឡាការិនី​ចូលរួម ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ។ ចំពោះការចុះឈ្មោះចូលរួម នឹង​ត្រូវ​បិទ​នា​ថ្ងៃទី២៣ ខែតុលាដើមសប្ដាហ៍ក្រោយ ។

ទន្ទឹមជាមួយការប្រកាសរៀបចំជើងឯកថ្នាក់ជាតិនេះដែរ សហព័ន្ធ​ក៏​បាន​អំពាវនាវ​ដល់​ទស្សនិក​ជន​ និងអ្នកគាំទ្រ ដែលស្នេហាវិស័យកីឡាហែលទឹក អាចូលរួមទស្សនាដោយសេរី ដើម្បី​លើក​ទឹកចិត្ត​ដល់កីឡាករ-កីឡាការិនីជាតិ និងរួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​អូឡាំពិក​មួយ​នេះ​ឲ្យ​កាន់​តែរីក​ចម្រើនថែមទៀត៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        311
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        386

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm