ប្រធានគណៈកម្មាធិការដែលត្រូវបានប្រគល់ភារកិច្ចឲ្យបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោត ដែលបានគ្រោងធ្វើនៅឆ្នាំក្រោយបាននិយាយថា លោក Anthony Virginie Saint-Pierre អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរកាលជាន់ខ្ពស់របស់ប្រទេសហៃទី (HCT) ត្រូវបានចាប់ពង្រត់ ។

ប្រទេសហៃទីដែលមានការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៦ និងគ្មានអ្នកតំណាងជាប់ឆ្នោត ចាប់តាំងពីខែមករានោះ កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលជំរុញដោយក្រុមជនអន្ធពាលដ៏មានឥទ្ធិពល ដែលគ្រប់គ្រងផ្នែកធំៗនៃរដ្ឋធានីនេះ និងបានចាប់ជំរិតមនុស្សរាប់រយ នាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់សម្តី ប្រធាន HCT លោក Mirlande Manigat ថា លោក Saint-Pierre ត្រូវបានចាប់ពង្រត់ នៅពេលថ្ងៃត្រង់ ក្នុងសង្កាត់ Debussy នៃរដ្ឋធានីព័រអូប្រាំង ដោយក្រុមបុរសប្រដាប់អាវុធធុនធ្ងន់ស្លៀកពាក់ជាមន្រ្តីនគរបាល។
នៅតំបន់ Petion-Ville ក្បែរនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ការប៉ះទង្គិចគ្នា បានកើតឡើងរវាងនគរបាលជាតិរបស់ប្រទេសហៃទី និងសមាជិកនៃក្រុមជនអន្ធពាល Kraze Barye។