យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌដង្កោដែល BTV ទទួលបានបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតត្រឹមវេលាម៉ោង០៦ និង៤៣នាទី បណ្តាលឲ្យរងផលប៉ះពាល់ចំនួន ៦សង្កាត់ ។

១-សង្កាត់គងនយ ៖ ចំនួន ០៣ភូមិ, ចំនួនខ្នងផ្ទះ៤៥, ចំនួនគ្រួសារ៥២, មនុស្ស២៤៦នាក់ និង ផ្លូវចំនួន០១ខ្សែ ។ ២-សង្កាត់ស្ពានថ្មី ៖ ចំនួន០៤ភូមិ ចំនួនខ្នងផ្ទះ៣៣ ចំនួនគ្រួសារ៣៣ និង មនុស្សចំនួន១៥១នាក់ ។
៣-សង្កាត់សាក់សំពៅ ៖ ចំនួន០៧ភូមិ, ចំនួនខ្នងផ្ទះ ១៦២ ចំនួនគ្រួសារ ១៦២, ចំនួនមនុស្ស ៥១២នាក់ ។
៤-សង្កាត់ដង្កោ ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ ០៩, ចំនួនគ្រួសារ០៩,ចំនួនមនុស្ស៣០នាក់ ។
៥-សង្កាត់ព្រៃស ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ១៩, ចំនួនគ្រួសារ២១, ចំនួនមនុស្ស៦១នាក់ ។
៦-សង្កាត់ទៀន ៖ ចំនួន០១ភូមិ,ចំនួនខ្នងផ្ទះ៤៨,ចំនួនគ្រួសារ៥៩,មនុស្សចំនួន១៣៨នាក់ និង ផ្លូវចំនួន០១ខ្សែ ។
សរុបទាំង ០៦សង្កាត់ ស្មើ ១៧ភូមិ, ចំនួនខ្នងផ្ទះ៣១៦, ចំនួនគ្រួសារ៣៣៦ ,មនុស្សចំនួន ១១៤៦នាក់ និងផ្លូវចំនួន០២ខ្សែ៕ អត្ថបទ៖ តារាវុទ្ធី



