វេជ្ជបណ្ឌិតប៉ាឡេស្ទីនអង់គ្លេស លោក Ghassan Abusittah នៅមន្ទីពេទ្យដែលលោកបម្រើការងារក្នុងទីក្រុងតំបន់ហ្គាហ្សា បានរង្គើរទាំងយប់ទាំងថ្ងៃ ដោយសារតែការបំផ្ទុះគ្រាប់បែក។

លោក Abusittah បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា ៤០ភាគរយនៃករណីទាំងអស់ ដែលលោកបានឃើញ គឺជាកុមារ ខណៈកំពុងធ្វើការវះកាត់សង្គ្រោះបន្ទាន់លើអ្នកជំងឺវ័យក្មេង នៅមន្ទីរពេទ្យ Al Shifa ។

លោកកំពុងធ្វើការក្នុងបន្ទប់វះកាត់ នៅមន្ទីរពេទ្យ Al-Ahli al-Arabi នៅពេលនោះការផ្ទុះបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងអគារតែមួយ។ ភ្លាមៗដែលលោកបានលឺសំឡេងផ្ទុះដ៏ខ្លាំង ពិដានបន្ទប់វះកាត់បានបាក់រលំ មកលើលោក និងគ្រូពេទ្យផ្សេងទៀត។ នៅក្នុងទីធ្លានោះ លោកអាចមើលឃើញសាកសព និងអវៈយវៈ នៅគ្រប់ទីកន្លែង។ លោកបានព្យាបាលបុរសម្នាក់ដែលជើងរបស់គាត់ បានដាច់ចេញ។
នៅក្នុងការសងសិកសម្រាប់ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប្រទេសអ៊ីស្រាអែលបានសន្យាបោសសម្អាតក្រុមហាម៉ាស់ក្នុងការវាយលុកឥតបង្អង់ដៃ ទៅលើតំបន់ហ្គាហ្សា។
កំហឹងកើតឡើងថ្មី បានរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអង្គារនៅពេលមានការផ្ទុះនៅមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។ មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្ទោសគ្នាទៅវិញទៅមក សម្រាប់ការស្លាប់នេះ។