ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន ( Tayyip Erdogan) កាលពីថ្ងៃពុធ បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមិនអាចអនុម័តសេចក្តីសម្រេចសម្រាប់ការផ្អាកប្រយុទ្ធដើម្បីបុព្វហេតុមនុស្សធម៌ នៅក្នុងជម្លោះរវាងកងកម្លាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យជំនួយទៅដល់ជនស៊ីវិល នៅតំបន់ហ្គាហ្សា។

លោក អេរដូហ្គែន បានរិះគន់រចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាយូរមកហើយ ដោយនិយាយថា សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សានេះ ដែលរួមមានសហរដ្ឋអាមេរិក ដែលបានបោះឆ្នោតវ៉េតូលើសេចក្តីសម្រេចកាលពីថ្ងៃពុធ គឺមិនឆ្លុះបញ្ចាំងពីសហគមន៍អន្តរជាតិ និងមិនអាចធ្វើការសម្រេចចិត្តបានឆាប់រហ័ស។
នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកអេរដូហ្គែន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ទួរគី ដើម្បីបង្កើតភាពស្ងប់ស្ងាត់នៅក្នុងតំបន់ ត្រូវបានរារាំងដោយ «ការដាក់ទណ្ឌកម្មរួម» របស់ ប៉ាឡេស្ទីន តាមរយៈការវាយប្រហារតាមអាកាស និងការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់តំបន់នេះ។
លោកអេរហ្គែន បានបន្ថែមទៀតថា៖«ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកាន់តែគ្មានប្រសិទ្ធភាពនោះ ជាថ្មីម្តងទៀត មិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួនឡើយ»។

