អ្នកវិភាគ៖ ការបង្ហាញសាមគ្គីភាពជាមួយអ៊ីស្រាអែលរបស់លោក បៃដិន បង្កហានិភ័យចំពោះទំនាក់ទំនងអាមេរិក-អារ៉ាប់

2023/10/19 07:01:16 pm        98

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៨ តុលា) ដើម្បីពង្រឹងប្រឆាំងរបស់ខ្លួនលើក្រុមហាម៉ាស ប៉ុន្តែការបង្ហាញនៃសាមគ្គីភាពជាមួយទីក្រុង Tel Aviv នេះ ធ្វើឱ្យមានហានិភ័យនៃការធ្លាក់ចុះក្នុងទំនាក់ទំនងអាមេរិក-អារ៉ាប់ ប្រសិនបើចំនួនជនរងគ្រោះប៉ាឡេស្ទីន នៅតែបន្តកើនឡើង នេះបើយោងតាមក្រុមអ្នកវិភាគ។

ដំណើរទស្សនកិច្ចរយៈពេលប្រាំបីម៉ោង របស់លោក បៃដិន បានធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីការទម្លាក់គ្រាប់បែកក្នុងមន្ទីរពេទ្យនៅទីក្រុងហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់។

អាមេរិក បានគាំទ្រសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល ដែលនិយាយថា ការបាញ់រ៉ុក្កែតបរាជ័យពីក្រុមអ៊ីស្លាមជីហាត ដែលជាគូប្រជែងរបស់ក្រុមហាម៉ាស បានបង្កឲ្យមានសោកនាដកម្មមួយនេះ ប៉ុន្តែក្រុមឧទ្ទាមនោះបានបដិសេធទំនួលខុសត្រូវលើការវាយប្រហារនោះ។

បន្ទាប់ពីចាកចេញពីទីក្រុង Tel Aviv លោក បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានធ្វើការជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi ដើម្បីបើកច្រកព្រំដែន រ៉ាហ្វាហ្វ សម្រាប់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។ បេសកកម្មការទូតក្នុងការធ្វើប្រក្រតីភាពសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ត្រូវបានផ្អាក ខណៈលោក បៃដិន ព្យាយាមការពារវិបត្តិមិនឱ្យរាលដាលចូលមជ្ឈិមបូព៌ា និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអ៊ីរ៉ង់។

សេតវិមានបាននិយាយថា លោក បៃដិន នឹងផ្តល់សុន្ទរកថានៅសេតវិមាន នៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះ ដើម្បី «ពិភាក្សាអំពីការឆ្លើយតបរបស់អាមេរិក ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ព្រមទាំងសង្រ្គាមដ៏ឃោរឃៅដែលកំពុងបន្តរបស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន» ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm