កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃពុធថា ការលក់ភាគហ៊ុនធំក្លិប Everton ដែលកំពុងជួបការលំបាកក្នុងក្របខ័ណ្ឌ English Premier League ទៅ 777 Partners បានជាប់គាំង ដោយសារតែមូលនិធិវិនិយោគរបស់ក្រុមហ៊ុនអាមេរិកមួយនេះមិនទាន់ផ្តល់របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដល់និយតករអង់គ្លេសនៅឡើយ។
New York Times អាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស (FCA) បានផ្តល់សំណើរបស់ខ្លួនទៅកាន់ 777 Partners ក្នុងខែនេះ ហើយប្រសិនបើក្រុមហ៊ុនមិនផ្តល់ហិរញ្ញវត្ថុតាមតម្រូវ ឬការពន្យល់ដែលអាចទទួលយកបាននោះ ការកាន់កាប់ភាគហ៊ុនអាចនឹងត្រូវបរាជ័យ។
កាលពីខែមុន Everton ត្រូវបានលក់ទៅឱ្យ 777 Partners ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេរាយការណ៍ថាមានតម្លៃជាង ៥៥០ លានផោន។
តួលេខចុងក្រោយបំផុតរបស់ Everton បានបង្ហាញពីការខាតបង់ ៥ ឆ្នាំជាប់គ្នា ក្នុងនោះ ៤៤.៧ លានផោន សម្រាប់រដូវកាល ២០២១-២២ ជាមួយនឹងការបាត់បង់សរុបរបស់ពួកគេក្នុងរយៈពេលនោះមានចំនួនជាង ៤៣០ លានផោន។
ក្រុមហ៊ុន 777 Partners មានក្លឹបមួយចំនួនស្ថិតក្រោមកាវិនិយោគរបស់ខ្លួន រួមមានក្លឹបអ៊ីតាលី Genoa និងក្រុមបែលហ្ស៊ិក Standard Liege ខណៈដែលពួកគេក៏មានភាគហ៊ុននៅក្នុងក្លឹបអេស្ប៉ាញ Sevilla និងក្លឹបអូស្រ្តាលី Melbourne Victory ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
