រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃពុធ បានប្រកាសពីការជំរុញឲ្យទទួលបានជនភៀសខ្លួនអ៊ុយក្រែន និងជនភៀសខ្លួនផ្សេងទៀតឲ្យចូលធ្វើការ នាពេលឥឡូវនេះ ដែលមនុស្សជាច្រើនមានចំណេះដឹងអាចប្រើប្រាស់ភាសាអាល្លឺម៉ង់បាន។

រដ្ឋាភិបាល កំពុងព្យាយាមដោះស្រាយទាំងកង្វះកម្លាំងពលកម្មដែលមានជំនាញ និងកង្វល់អំពីកម្រិតខ្ពស់នៃការធ្វើអន្តោប្រវេសន៍។ ប្រទេសអាល្លឺម៉ង់ បានទទួលយកជនជាតិអ៊ុយក្រែនជាង មួយលាននាក់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាលពីឆ្នាំមុន ហើយក៏កំពុងឃើញជនភៀសខ្លួន និងជនអន្តោប្រវេសន៍ជាច្រើនមកពីកន្លែងផ្សេងទៀត។

មិនដូចអ្នកផ្សេងទៀត ដែលមកដល់ទេ ជនជាតិអ៊ុយក្រែនភ្លាមៗទទួលបានឋានៈស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសចំនួន ២៦ផ្សេងទៀតនៃសហភាពអឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងការងារ លោក Hubertus Heil បាននិយាយថា ប្រជាជនអ៊ុយក្រែន ១៣២.០០០ នាក់ មានការងារធ្វើរួចហើយ។
លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំងថា «នេះគឺជាជោគជ័យមួយ ប៉ុន្តែវានៅមិនទាន់បានគ្រប់គ្រាន់នោះទេ»។ «ពេលនេះ ឈានចូលដំណាក់កាលថ្មីមួយ»។