សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែតុលា បានឲ្យដឹងថា ប្រជាជនរុស្ស៊ីប្រហែល ១.000 នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជួយក្នុងការជម្លៀសចេញពីតំបន់ហ្គាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍ បានកំណត់អត្តសញ្ញាណជនជាតិរុស្ស៊ី ១.000នាក់ និងគ្រួសាររបស់ពួកគេថា ជា«ចំណាប់ថ្នូរដោយគ្មានហេតុផលនៃការបិទផ្លូវយោធារបស់តំបន់ហ្គាហ្សា»។ សេចក្តីថ្លែងការណ៍នោះ ក៏បានរិះគន់ «មនុស្ស៣នាក់ធ្វើការរួមគ្នា ឬហៅថាTroika លោកខាងលិច»របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសផ្សេងទៀតសម្រាប់ការរារាំងសំណើរបស់រុស្ស៊ីឲ្យមានសេចក្តីសម្រេចបទឈប់បាញ់ ដែលបានស្នើឡើង នៅអង្គការសហប្រជាជាតិ។
សំណើដែលស្នើឡើងដោយរុស្ស៊ី មិនទទួលស្គាល់ការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែល ឬសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ដោយជំរុញឲ្យតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Linda Thomas-Greenfield បោះឆ្នោតប្រឆាំងនឹងវានោះ។
ដោយសារសហរដ្ឋអាមេរិកជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការបោះឆ្នោតរបស់លោកស្រី Thomas-Greenfield មានន័យថា សំណើសុំសេចក្តីសម្រេចរបស់រុស្ស៊ីនេះ ត្រូវបានវេតូ។

