លោកជំទាវ ម៉ែន សំអន ផ្ដល់​អំណោយ​ដល់​បងប្អូន​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​សង្កាត់​ចោមចៅ

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ​​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា ​និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ ​បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចែកជូន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​សារ ​ទឹកជំនន់​ទឹកភ្លៀង នៅ សង្កាត់ ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។ ​ពិធី​នេះ ​​រៀបចំ​ នៅ​វត្ត​គោក​បញ្ជាន់ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ ។


ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេចតេ​ជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ​ក្រហម​កម្ពុជា​ ជូន​ដល់​អង្គ​ពិធី​នូវ​ក្តី​នឹករលឹក និង​ការ​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ។ ​ជាពិសេស សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ចុះ​ជួប​និង​ចែក​អំណោយ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ក្នុង​ខណ្ឌដង្កោ​កាលពីពេល​ថ្មីៗ​នេះ ​និង​ព្រឹក​នេះ​សម្តេច​តេ​ជោ​ ក៏បាន​បន្តដំណើរ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​ផងដែរ ។

លោកជំទាវ​ បាន​មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​ពុំបាន​ទុក្ខ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ដោយ​អត់​អាហារ ​និង​ពុំបាន​ដោះស្រាយ​ជូន​ពួកគាត់​នោះទេ ​នៅក្នុង​កាលៈទេសៈ​ដែល​តំបន់​មួយ​ចំ​នួននៃ​ប្រទេស​កម្ពុជា​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ​និង​បាន​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ​១៩​ រួមជា​មួយ​គោលនយោបាយ​គាំពា​រ​សង្គម​ ដើម្បី​ជួយ​ដល់​កម្មករ ​កម្មការិនី ជាដើម ។​ល​។

ជាមួយគ្នា​នោះ​ លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​ត្រូវ​ខិតខំ​ជម្លៀស​នៅ​ពេល​ទឹក​ជន និង​ទឹក​ស្រក​ទៅវិញ ​ដោយ​យកចិត្ត​ទុក្ខ​ដាក់​ថែទាំ និង​មិនត្រូវ​ឲ្យ​ប្រជាជន​ស្លាប់​ដោយសារ​លង់ទឹក​នោះ​ឡើយ ហើយ​ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ​ ដែល​ត្រូវ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​ជាដើម​នោះ​។

លោកជំទាវ​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេងៗ ​ដោយ​មិន​ឲ្យ​នៅ​ឆ្ងាយ​ពី​មនុស្ស​ចាស់ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អាសិរពិស ​ និង​ត្រូវ​មាន​អនាម័យ​ជានិច្ច​ក្នុង​ពេល​ទទួលទាន​អាហារ និង​ត្រូវ​ហូប​ទឹកស្អាត ​ហើយ​បងប្អូន​ដែល​បាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​ហើយក៏​ត្រូវ​គិត​អំពី​គម្លាត​សុវត្ថិភាព​ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​អំណរគុណ​ដល់​សប្បុរស​ជន ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់ ​នៅពេលនេះ ​ក៏ដូចជា​ការចូលរួម​ចំណែក តាមរយៈ លោកជំទាវ ​និង​ថ្លែងអំណរគុណ​ដល់​អភិបាល​រាជធានី​ភ្នំពេញ កម្លាំង​ប្រដាប់អាវុធ​ ប្រជា​ការពារ​ភូមិ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ​ដែល​បាន​រួម​ដៃគ្នា​សស្រាក់សស្រាំ​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព ។

អំណោយ​សម្រាប់​មួយ​គ្រួសារ ទទួល​បាន អង្ករ ១៥​គី​ឡូក្រាម ទឹកដោះគោ ៥​កំប៉ុង ត្រីខ ១​យួរ ទឹក​សុទ្ធ ១​កេស មី ១​កេស ​នំប៉័ង ១​ដើម និង​ថវិកា​ ១០​ម៉ឺន​រៀល​៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm